ពិតជាប្តីថោកទាបមែន៖ កម្មក្រាស់ខ្លាំងណាស់ មានផ្ទៃពោះ៨ខែ ហើយប្តីនាំរឿងដាក់ខ្លួនទៀត



ស្ត្រីម្នាក់បានបានទៅដាក់ពាក្យបណ្ដឹង សុំឲ្យនគរបាលប៉ុស្ដិ៍ចោមចៅជួយអនមតរាគមន៏ កាលពី វេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៧ បន្ទាប់ពី ចាញ់បោកបុរសជនជាតិខ្មែរឥស្លាម ម្នាក់អស់ម៉ូតូ១គ្រឿងកាលពី២ថ្ងៃមុន ដោយជននោះបានខ្ចីជិះហើយយកទៅបញ្ចាំ ប៉ុន្តែបានប្រាប់ប្រពន្ធថា ត្រូវជនម្នាក់ទៀតខ្ចីជិះបន្តយកទៅបញ្ចាំទេមិនមែនខ្លួនជាអ្នកបញ្ចាំឡើយ។ខណៈនោះហេតុតែប្រពន្ធមិនចង់ ឲ្យប្ដីមានបញ្ហាក៏នាំទៅលស់យកមកវិញបានហើយ ស្រាប់តែជននោះមិនព្រមយកម៉ូតូទៅប្រគល់ឲ្យម្ចាស់ គេវិញឡើយ គឺបានយកម៉ូតូ នោះជិះគេចខ្លួនបាត់បន្តទៀតចោលប្រពន្ធមានផ្ទៃពោះ៨ខែ ហើយក៏ត្រូវបាន ម្ចាស់ម៉ូតូនាំទៅកាន់ប៉ុស្ដិ៍ចោមចៅ ដើម្បីដោះស្រាយគ្នាផងដែរ។

ជនសង្ស័យខាងលើនោះឈ្មោះអុី ក្រេះម៉ាស្រុី អាយុ៣១ឆ្នាំ មានស្រុកកំណើតភូមិអូរប្រាំ ឃុំស្ទឹងត្រង់ ស្រុក ស្ទឹងត្រង់ ខត្តកំពង់ចាម មានប្រពន្ធឈ្មោះ កេង សុភាពអាយុ២៦ឆ្នាំមានផ្ទៃពោះ៨ខែហើយ នាងមានស្រុក កំណើតនៅក្នុងភូមិតុំ ឃុំចំការក្រៅ ស្រុកដូនកែវ ខេត្តតាកែវ។ស្នាក់នៅផ្ទះជួលនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ជនោះបានបោកយកម៉ូតូ១គ្រឿងម៉ាកហុងដាស៊ូពើគុប ចង្កៀងមូល (អាគុបតឿ) ពណ៏ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 1BN-9643 ដែលជាកម្មសិទ្ធិរបស់ស្រ្តីម្នាក់ ឈ្មោះជុំ ម៉ាច អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ ស្នាក់នៅផ្ទួះជួលក្នុងភូមិជាមួយគ្នានិង មានស្រុកកំណើត នៅក្នុងភូមិគន្ធាប់ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ដោយឡែកជនម្នាក់ទៀត ដែលឈ្មោះ អុី ក្រេះម៉ាស្រុី ប្រាប់ប្រពន្ធថាបានខ្ចីម៉ូតូនោះបន្តយកទៅបញ្ចាំនោះ ឈ្មោះម៉ៅ អាយុប្រហែលជាង២០ឆ្នាំ ស្នាក់នៅម្ដុំផ្សារ ព្រៃទា ភូមិព្រៃទា សង្កាត់ចោមចៅ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលល្ងាចពីថ្ងៃទី៦ ខែមិនា ជនខិលខូចដែលជាជនជាតិខ្មែរឥស្លាមម្នាក់ នោះបានខ្ចីម៉ូតូពីស្រ្តីខាងលើ ជិះដោយប្រាប់ថាខ្ចីតែមួយភ្លែតប៉ុណ្ណោះ ស្រាប់តែយកទៅបាត់ស្រមោលរហូត ក្រោយមកបានទៅប្រាប់ប្រពន្ធថា មានអ្នកស្គាល់គ្នាឈ្មោះម៉ៅ ខ្ចីជិះបន្តហើយបាន យកម៉ូតូនោះទៅដាក់ បញ្ចាំក្នុងតម្លៃ៨០ដុល្លារ។ប៉ុន្តែបានដោះសារប្រាប់ប្រពន្ធខ្លួនឯងថា មិនមែនខ្លួនជាអ្នកបញ្ចាំនោះទេ គឺមានជនម្នាក់ទៀត ឈ្មោះម៉ៅ ដែលជាអ្នកស្គាល់គ្នាបានខ្ចីជិះបន្តហើយបានយកទៅបញ្ចាំទេ បន្ទាប់មកស្រ្តីជាប្រពន្ធបានឲ្យប្ដីនោះខលទៅសុំលុយម្ដាយក្មេក(ម្ដាយរបស់ប្ដី) ហើយក្រោយពេលដឹងរឿងបែបនេះ ម្ដាយក៏បានផ្ញើរលុយតាមវីងឲ្យទៅលស់យក ម៉ូតូនោះមកឲ្យម្ចាស់ដើមវិញ។ ប៉ុន្តែពេលលស់យកបានម៉ូតូហើយ ស្រាប់តែជននោះបានជិះគេចខ្លួនបាត់ ទៀត ដោយមិនព្រមយកទៅប្រគល់ឲ្យម្ចាស់គេវិញឡើយ។ទើបពេលនោះម្ចាស់ម៉ូតូបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍ចោមចៅ ដោយនាំស្រ្តីជាប្រពន្ធជននោះទៅជាមួយផង ដើម្បីដោះស្រាយគ្នា ហើយនាងជាប្រពន្ធ មានផ្ទៃពោះ៨ខែ ប្រហែលជាគ្មានលទ្ធភាពរកប្រាក់សងថ្លៃម៉ូតូ ទៅជនរងគ្រោះជំនួសប្ដីនោះឡើយ៕

No comments