សាហាវមែន !!!រួមភេទរហូតដល់ស្លាប់ខាងស្រី …..😱😱
ខេត្តសៀមរាប៖ កាលពីយប់ថ្ងៃទី ១៦ ខែសីហា វេលាម៉ោង ១:៣០យប់ មានករណីរួមរក្សរហូតដល់ស្លាប់ នៃគូសង្សាមួយគូ នៅក្នុងផ្ទះក្រោយពេលសាងស្នេហ៍ជាមួយគ្នាតាមទូរស័ព្ទអស់រយៈពេល១ឆ្នាំ ហើយសម្រេចចិត្តស្កាត់ជួបគ្នា ប៉ុន្តែអកុសលត្រង់ថា រួមរក្សលើកដំបូងបានធ្វើឲ្យខាងស្រីស្លាប់ ធ្វើឲ្យភាគីខាងប្រុសជាប់ការស៊ើបអង្កេតរបស់តុលាការ។
ទំព័រស្នងការនគរបាលខេត្តសៀមរាបបានឲ្យថា ជនសង្ស័យឈ្មោះ ម៉ាន់ គឹមហួង អាយុ២១ឆ្នាំ មានទីលំនៅ ភូមិរកាកោង ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ត្រូវបាន អធិការក្រុងសៀមរាបឃាត់ខ្លួន តាមបញ្ចាព្រះរាជអាជ្ញា ដើម្បីសាកសួរ ព្រោះបានរួមភេទរហូតដល់ខាងស្រីស្លាប់។ មូលហេតុនៃការឃាត់ខ្លួននេះគឺបណ្ដាលមកពី យុវជនខាងលើយកនារីជនរងគ្រោះជាសង្សារទៅរួមរក្សរហូតដល់ស្លាប់ នៅផ្ទះសំណាក់អង្គរមានរិទ្ធ បន្ទប់លេខ១០៤ ស្ថិតក្នុងសង្កាត់ស្លក្រាម ខេត្តសៀមរាប ។
នៅចំពោះមុខប៉ូលិស យុវជនឈ្មោះ ម៉ាន់ គឹមហួង បាននិយាយថា រូបគេ និងនាង បានស្គាល់គ្នាតាមទូរស័ព្ទ អស់រយៈពេលជិតមួយឆ្នាំមកហើយ។ ពួកគេតែងសាកសងអូនបងតាមទូរស័ព្ទជាបន្តបន្ទាប់ ក្នុងពេលសាកសង យុវជន គឹមហួង តែងនិយាយពីការរស់នៅជាមួយគ្នា ចង់បង្កើតគ្រួសារថ្មីមួយ ដែលក្នុងនោះ មានតែពួកគេពីរនាក់។ ការដែលនិយាយអំពីចង់បង្កើតគ្រួសារថ្មី បានធ្វើឲ្យនាងចង់ជួបមុខយុវជន ដែលនាងគិតថាជាអនាគតប្តី។ នេះបើតាមគេហទំព័រក្នុងស្រុកមួយ។គឹមហួង បន្តថា ការសាកសងដ៏ផ្អែមល្ហែម បូករួមជាមួយសេចក្តីនឹកមករកនាងផង នៅថ្ងៃទី១៥សីហា រូបគេបានសម្រេចជិះរថយន្តក្រុង មករកនាងដល់សៀមរាប។
ពេលមកដល់សៀមរាប ពួកគេបានណាត់គ្នា មកគេងនៅផ្ទះសំណាក់ “អង្គរមានរិទ្ធិ” ហើយនៅមុនម៉ោងកើតហេតុ រូបគេបានរួមរក្សជាមួយនាង តែមិនទាន់បានសម្រេចផង ស្រាប់តែមានឈាមហូរចេញពីប្រដាប់ភេទរបស់នាង គឺហូរឥតឈប់ឈរ។
ដោយឃើញស្ថានការបែបនោះ រូបគេសម្រេចដឹកនាងទៅមន្ទីរពេទ្យតាមម៉ូតូឌុប តែអកុសលមិនទាន់ដល់មន្ទីរពេទ្យផង នាងបានដាច់ខ្យល់ស្លាប់ ទើបបង្កការភ្ញាក់ផ្អើល ហើយប៉ូលិសបានឃាត់ខ្លួនរូបគេតែម្តង
យុវជនរូបនេះបន្ថែមថា ការស្លាប់សង្សារបណ្ដូលចិត្ត ដែលផ្តើមចេញពីការរួមភេទនេះ រូបគេមិនបានធ្វើអ្វី ដែលជាហឹង្សាទៅលើនាងទេ ហើយមុនពេលរួមរក្ស ក៏មិនមានប្រើថ្នាំអ្វីដែរ គឺរួមរក្សជាធម្មតាមួយទល់នឹងមួយ។
ទោះបីជាបែបនេះក្តី ប៉ូលិសបច្ចេកទេស បានអះអាងថា ជនរងគ្រោះ បានរហែកសន្ទះព្រហ្មចារីយ៍ រហូតដល់ស្បូន។ ចំណែកកោសល្យវិច័យពេទ្យ បានអះអាងថា ប្រដាប់ភេទជនរងគ្រោះ បានទទួលរងជាមួយវត្ថុរឹងយ៉ាងធ្ងន់ធ្ងរ។ក្រោយគ្រូពេទ្យ និងសមត្ថកិច្ចជំនាញពិនិត្យហើយ សាកសពបានប្រគល់ឲ្យក្រុមគ្រួសារ។ចំណែកឯជនល្មើសត្រូវឃាត់ខ្លួនបញ្ជូនទៅតុលាការ។
Post a Comment