ថ្លើមធំ! លួចមើលកូនក្រមុំគេផ្លាស់ខោអាវរាល់ថ្ងៃ ចុងក្រោយដាច់ចិត្តស្លៀកតែលីអូ ទៅពួនចាំនៅក្រោមគ្រែ…😁😂😹
ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាស្លៀកខោលីអូ ចូលទៅពួនសម្ងំក្រោមគ្រែ ចាំចាប់រំលោភកូនក្រមុំ ត្រូវម្តាយជាស្រ្តីមេម៉ាយ ភ្ញាក់បត់ជើងតូច ប្រទះឃើញស្រែកទ្រហោយំផ្អើលកូនស្រី៣នាក់ ស្ទុះមកចាប់ប្រតាយប្រតប់គ្នា ចាប់បានប្រគល់ឲ្យសមត្ថកិច្ច បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០និង៥០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យដែលឃាត់ខ្លួនបាន មានឈ្មោះ ជំ ធា ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបជាងសំណង់ ស្នាក់ផ្ទះជួលនៅភូមិ កើតហេតុខាងលើ មានស្រុកកំណើត នៅភូមិត្រពាំងរពាក់ ឃុំត្រាំងកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។ ជនរងគ្រោះដែលត្រូវ ជាម្តាយឈ្មោះ ភី នឿន អាយុ ៤៤ឆ្នាំ ជាស្រ្តីមេម៉ាយ ស្នាក់នៅផ្ទះជួលភូមិ កើតហេតុខាងលើ មានស្រុកកំណើត នៅឃុំបានកាមស្រុកព្រៃកប្បស ខេត្តតាកែវ និងជនរងគ្រោះ ដែលជនសង្ស័យប៉ុនប៉ងចាប់រំលោភ មានឈ្មោះ មាស ចាន់ណា អាយុ ២២ឆ្នាំ មុខរបរបំរើការខារ៉ាអូខេ ឌីយ៉ាម៉ង់ ។
តាមប្រភពព័ត៌មាន ពីស្រ្តីរងគ្រោះ ត្រូវជាម្តាយ បានឲ្យដឹងថា គាត់ជាស្រ្តីមេម៉ាយកូនស្រី៤នាក់ ក្នុងនោះ កូនស្រីម្នាក់មេម៉ាយកូនមួយ និងកូនស្រីម្នាក់ធ្វើការ នៅខារ៉ាអូខេឌីយ៉ាម៉ង់ ជារៀងរាល់យប់ ដោយសារតែកូនរបស់គាត់ ធ្វើការនៅខារ៉ាអូខេ ចេញពីធ្វើការនៅពេលយប់ជ្រៅ ហើយគាត់ជាអ្នកភ្ញាក់ បើកទ្វារឲ្យកូន ។
នៅយប់កើតហេតុ គាត់ចូលដេកដូចសព្វដង បន្ទាប់មកឮសំឡេង ចៅយំឃ្លានបៅ ពេលនោះកូនស្រីរបស់គាត់ឈ្មោះ មាស ចាន់នី អាយុ ២៤ឆ្នាំ ដែលជាស្រ្តីមេម៉ាយ បានភ្ញាក់ឲ្យកូនបៅបានឃើញទ្វារចំហ ក៏បានស្រែកសួរ គាត់ជាម្តាយថា ហេតុអីបានជា អត់បិទទ្វារ ពេលនោះគាត់ ក៏ដើរទៅបិទទ្វារ រួចបានដើរទៅបត់ជើងតូច នៅលើកន្ថោរ ស្រាប់តែក្រឡេកឃើញជនសង្ស័យ ដេកនៅក្រោមគ្រែ ស្លៀកតែខោលីអូ គាត់ក៏ស្រែកយំ ផ្អើលកូនស្រី៣នាក់ទៀត បាននាំគ្នាជួយចាប់ជនសង្ស័យ វាយប្រតាយប្រតប់គ្នា ចាប់ជើងចាប់ដៃ ហើយខ្លះចាប់បោចសក់ ក៏ត្រូវជនសង្ស័យ វាយទៅលើគាត់ជាម្តាយ និងកូនស្រី ២នាក់ទៀត រងរបួសស្រាល ក៏ត្រូវចាប់ឃាត់បានភ្លាមៗ ។
ជនរងគ្រោះត្រូវជាម្តាយ បានបន្តទៀតថា ខណៈពេលឆោឡោនោះ កូនស្រីរបស់គាត់ដែលធ្វើការ នៅខារ៉ាអូខេ មិនទាន់មកពីធ្វើការនៅឡើយទេ គាត់ក៏បានទូរស័ព្ទ ហៅកូនក្រមុំគាត់ មកភ្លាមៗផងដែរ ។
បើតាមសម្ដីរបស់ជនរងគ្រោះ ឈ្មោះ មាស ចាន់ណា បំរើការខារ៉ាអូខេ បាននិយាយថា ជនសង្ស័យស្នាក់នៅ បន្ទប់ជួលជិតគ្នា ហើយបន្ទប់ជួល ទាំងអស់នេះ អត់មានបន្ទប់ទឹក នៅក្នុងបន្ទប់ទេ គឺមានបន្ទប់ទឹករួមគ្នា និងមានពាងសម្រាប់ ងូតទឹកនៅខាងក្រៅបន្ទប់ ហើយប្រមាណជា កន្លះខែមកហើយ ពេលដែលរូបគេ ចេញពីធ្វើការ ជនសង្ស័យធ្លាប់ពួន នៅក្រៅបន្ទប់លួចមើលគាត់ រៀបចំផ្លាស់សំលៀកបំពាក់ រៀបចំងូតទឹក ដោយមើលឃើញ ស្រមោលយ៉ាងច្បាស់ និងបានរត់ទៅពួននៅជាប់ពាងទឹក ។
ចំណែកប្រពន្ធជនសង្ស័យ មានឈ្មោះ សុខ រ៉ាន់នី អាយុ ៣៤ឆ្នាំ មុខរបរនៅផ្ទះ មានកូនខ្ចី ស្នាក់នៅក្បែរកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុ នៅម៉ោង៧និង៣០ល្ងាច ប្តីរបស់គាត់ បានសុំលុយគាត់ចំនួន១០ដុល្លារ ដើម្បីទៅផឹក ជាមួយបងប្អូនគាត់ ប៉ុន្តែមិនបានអោយទេ ព្រោះគាត់អត់មានលុយ មិនទាន់សងថ្លៃភ្លើងគេផង ពេលនោះប្តីរបស់គាត់ ចេញទៅក្រៅបាត់ ទៅមិនដឹងថា ទៅផឹកនៅឯណាទេ រហូតដល់ម៉ោងភ្ញាក់ផ្អើល ទើបដឹងថា ប្តីរបស់គាត់លបចូល ក្នុងផ្ទះរបស់គេទៅវិញ ពេលដែលគាត់សួរប្តីថា ឯងទៅពួនក្នុងផ្ទះគេធ្វើអី បុរសជាប្តីប្រាប់ថា អញទៅរកលុយ ព្រោះឯងមិនអោយ ។
តាមការសារភាព របស់ជនសង្ស័យ បានឲ្យដឹងថា គាត់បានចូលទៅពួន នៅក្រោមគ្រែផ្ទះ របស់ជនរងគ្រោះ តាំងពីម៉ោង៩និង៣០នាទីយប់ម្ល៉េះ តែមិនទាន់បាន ធ្វើសកម្មភាពអ្វីនៅឡើយទេ ត្រូវស្រ្តីជាម្តាយឃើញ ។ ចំពោះមូលហេតុ ដែលគេចូលទៅពួនសម្ងំ នៅក្រោមគ្រែនេះ គឺដើម្បីចូលទៅលួចលុយ ។
ទោះបីជាជនសង្ស័យ បានសារភាពថា ចូលទៅលួចលុយក៏ដោយ តែជនរងគ្រោះជាម្តាយ បានអះអាងថា មិនមានបាត់បង់ ទ្រព្យសម្បត្តិអ្វីទាំងអស់ ហើយកន្លងមក ជនសង្ស័យធ្លាប់មានគំនិតមិនល្អ លើកូនស្រីរបស់គាត់ ទើបឲ្យកូនស្រីរបស់គាត់ ដាក់ពាក្យបណ្តឹង ពីបទប៉ុនប៉ងរំលោភ សេពសន្ថវៈ មិនបានសម្រេច សូមឲ្យសមត្ថកិច្ច ចាត់ការតាមច្បាប់ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ កសាងសំណុំរឿងចាត់ការ តាមច្បាប់ ៕
សហការី KBN-live.com
Post a Comment