តាមពិត មនុស្ស​ប្រុស​ចូលចិត្ត​ប្រើ​មាត់ ពេល​រួមភេទ ដោយសារ​តែ​អញ្ចឹង​សោះ​!!!




រាជធានីភ្នំពេញ៖ ​ស្ត្រីហ៊ឺហា​​ដែលមាន​សម្បុរ​​​ឆោមលោមពណ៌​​ម្នាក់បាន​ស្លៀក​ពាក់​​រ៉ូប​​ ស្រស់​ឆើតឆាយ​​​ចេញទៅ​ទទួលទាន​អាហារ​ពិធីមង្គល​ការ​គេ លុះ​​រួចរាល់​ហើយ បែរជា​​នាំប្រុស​​សហាយស្មន់​​​ចូលរួមរ័ក​​មេត្រី​​ដ៏គួរ​​ឱ្យ​​ត្រេក​ត្រអាល ​​ច្រាសច្រាល​​រកទីបំផុត​​គ្មាន ប៉ុន្តែ​អកុសល​ត្រូវប្តីតាម​​ទាន់ ក៏​​ពុះជ្រែក​​បំបែក​តណ្ហា​​ដែល​ហៀប​នឹង​​ដល់​កំរិតកំពូល​ទៅហើយ ឱ្យ​ខ្ចាត់ខ្ចាយ​​រៀងៗ​ខ្លួន ព្រម​ទាំង​ថត​រូបសកម្មភាព​​​​​ដោះសំលៀកបំពាក់​​​ទុកជា​វត្ថុ​តាង​ទៀត​ផង។

តាមប្រភពព័ត៌មាន​​បាន​​ឱ្យដឹង​ថា ពេល​ទៅឃាត់​​សកម្មភាពរៀបឡើង​ឋានសួគ៌​​​នោះគឺ​​បុរស​​ជាប្តីមាន​ចិត្តធម៌​​ ស៊ូទ្រាំ​បៀប​ពាំ​វិបត្តិ​​ និងក្តីអាម៉ាស់​ ដោយគ្រាន់​​តែ​អូស​ដៃ​​នាំ​យក​ប្រពន្ធ​ទៅ​​ផ្ទះ​វិញ​ប៉ុណ្ណោះ មិន​បង្ក​​​ហិង្សា​ដល់​ប្រុស​សហាយ​ស្មន់​នោះ​ទេ គឺ​​ព្រម​ដោះលែង​បុរស​​ដែល​លួច​ប្រពន្ធ​គាត់ ឱ្យ​ទៅ​​ផ្ទះ​​វិញសិន ដោយ​សុខចិត្ត​ប្តឹងផ្តល់​តាមច្បាប់​។​ ​

ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃទី​២៩ មករា​កន្លង​ទៅនេះ នៅ​បន្ទប់​លេខ​៤ ជាន់​ទី​១ ផ្ទះសំណាក់​ពៅ​ ហេង ផ្លូវ​លេខ​៨០ សង្កាត់​ស្រះចក ខណ្ឌដូន​ពេញ​ ប្លុក​​​​នៅ​ក្រោយ​​មន្ទីរ​ពេទ្យ​កាល់ម៉ែត​។​

ស្ត្រី​ដែល​​ត្រូវចោទ​ថា ផិតក្បត់​ប្តី​ខ្លួនឯង​ឈ្មោះ​កៅ ថា​វី អាយុ​៣២​ឆ្នាំ មុខរបរ​សម្អាងការ ស្នាក់​នៅផ្ទះ​លេខ០៥A ផ្លូវ​៣១៣ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក​។ ចំណែក​​បុរស​ជា​សា​ហាយ គេ​ពុំទាន់​ប្រាប់​ឈ្មោះ​នៅឡើយ គ្រាន់​តែ​បញ្ជាក់ថា​ជា​មន្ត្រី​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ​។បុរស​ជា​ប្តី​សូម​មិនបញ្ចេញ​ឈ្មោះ​បាន​រៀប​រាប់​ឱ្យ​​ដឹងថា គាត់​បាន​រៀបការ​ជាង​១៣​ឆ្នាំ​ហើយ មានកូន​៣​នាក់ ស្រី​២​នាក់ ប្រុស​១ (​កូន​​ស្រី​ច្បង​អាយុ​​១៣​ឆ្នាំ​ កូនស្រី​ប្អូនពៅ​​អាយុ​​៤​ឆ្នាំ​) រស់នៅ​​ជុំ​គ្នា​​។​ ​ប៉ុន្តែ​ប្រពន្ធ​គាត់​ចាប់ផ្តើម​ប្លែក​នៅ​ចុងឆ្នាំ​២០១០ គឺ​ចូលចិត្ត​ដើរ​ពេល​ល្ងាច​និង​យប់​និយាយ​ទូរស័ព្ទ​ច្រើន មិន​យកចិត្តទុកដាក់​ចំពោះ​ការងារប្តី​​ និង​ជា​ពិសេស​​សបាយទឹក​ឲ្យ​ប្តី​ ដែលអត្តចរិត​បែប​នេះ​​ធ្វើ​ឱ្យ​សង្ស័យ​​យ៉ាងខ្លាំង​ ហើយរូបគាត់​ក៏​​តាមដានរឿង​សាហាយ​ស្មន់​​របស់នាង​រហូតមក​ដល់​​ពេលនេះ​។ លុះ​នៅ​ល្ងាច​ថ្ងៃទី​២៩ មករា ២០១១ ប្រពន្ធ​គាត់​ទៅ​ស៊ីការ​​គេ​នៅ​មជ្ឈមណ្ឌល​ទួលគោក​។ ស៊ីការ​​​ចប់​ក៏​ណាត់​ជួប​សហាយ​ទៅ​ដេក​នៅផ្ទះ​សំណាក់​ពៅ ហេង​។

ប្រភព​ដដែល​បន្តថា នៅពេល​ដឹងថា ប្រពន្ធ​ទៅ​ដេក​ជាមួយ​ប្រុស គាត់​ក៏​ប្តឹង​ប៉ូលិស ប៉េអឹម​រួមទាំង​ក្រុមគ្រួសារ​ទៅផ្ទះ​សំណាក់​ពៅ ហេង តែ​ម្តង​ ​ដើម្បី​ពិនិត្យ​​មើល​ឱ្យឃើញ​​ផ្ទាល់​ភ្នែក​…​​លុះ​​ពេល​រុញ​ទ្វារ​បន្ទប់ ​ចូល ក៏​ឃើញ​ពួកគេ​កំពុង​រួម​រ័ក្ស​យ៉ាង​ជាក់ស្តែង​។ គាត់​ក៏​នាំ​ប្រពន្ធ​ជិះ​រថយន្ត​ត្រឡប់​ទៅផ្ទះ​វិញ ទន្ទឹមនឹង​ដោះលែង​បុរស​ជា​សា​ហាយ​ឲ្យ​ទៅផ្ទះ​វិញ​ដែរ។ លុះ​ព្រឹក​ថ្ងៃទី៣០ មករា ​ទើប​ដាក់​ពាក្យបណ្តឹង​ដល់​​ប៉ូលិស​ឲ្យ​ចាត់​ការ​តាម​ច្បាប់​​ទៅ​ចុះដើម្បី​ ​ឱ្យ​ជ្រះ​ស្រឡះ​​រឿងនេះ​៕

ប្រភព៖ Health

No comments