១០សន្លឹកតំបន់ប៉ះព្យុះ Debbie នៅអូស្ត្រាលី ដូចតំបន់កើតសង្គ្រាម
ព្យុះស៊ីក្លូន Debbie បានបក់បោកកាត់រដ្ឋឃ្វីនស៍លែន ប្រទេសអូស្ត្រាលី កាលពីថ្ងៃម្សិលមិញ ដោយធ្វើឲ្យខូចខាតទ្រព្យសម្បត្តិនៅតាមឆ្នេរជាច្រើនមើលទៅដូចជាតំបន់កំពុងកើតសង្គ្រាម។
កងទ័ព និងភ្នាក់ងារជួយសង្គ្រោះបានទៅដល់តំបន់រងផលប៉ះពាល់ធ្ងន់ធ្ងរក្នុងរដ្ឋ នៅថ្ងៃទី ២៩ មិនានេះ និងឃើញដើមឈើជាច្រើនដួលបាក់កាត់ផ្លូវ ប៉ុន្តែមិនទាន់មានសេចក្ដីរាយការណ៍ពីចំនួនអ្នកស្លាប់ ឬរបួសឡើយ។
កាលពីថ្ងៃម្សិលមិញ អាជ្ញាធរបានព្រមានឲ្យពលរដ្ឋជាច្រើននាក់ដែលស្ថិតនៅកន្លែងព្យុះឆ្លងកាត់ត្រូវជម្លៀសខ្លួនបន្ទាន់ មុនព្យុះប្រភេទ ៤ នេះ ធ្វើដំណើរទៅដល់។
មនុស្សរាប់ពាន់នាក់បានស្នាក់នៅជុំរុំបណ្ដោះអាសន្ន ខណៈរមណីយដ្ឋាន និងតំបន់ផ្សេងៗតាមឆ្នេរទទួលរងកម្លាំងខ្យល់ ២៦០គីឡូម៉ែត្រក្នុងមួយម៉ោងបណ្ដាលឲ្យមនុស្សជាង ៦៣ ០០០នាក់ ពុំមានអគ្គិសនីប្រើប្រាស់៕

Post a Comment