អ្នកវិទ្យាសាស្ត្ររក ឃើញថា "ការព្យាបាល យកលំនាំតាមខ្មោច ឆៅ" អាចជួយឲ្យមនុស្ស ក្មេងជាងវ័យ😱😱
សុខភាព៖ ការបញ្ចូលឈាមយុវជនអាចជួយបញ្ឈប់ ឬ ថែមទាំងបង្វែរដំណើរនៃភាពចាស់បាន ខណៈដែលការសិក្សាចំនួនពីរ បានរកឃើញថា សារជាតិគីមីបង្កើតចេញពីឈាមរបស់មនុស្សវ័យក្មេងមានអត្ថប្រយោជន៍ដល់សុខភាពដ៏គួរឲ្យភ្ញាក់ ផ្អើល នេះបើយោងតាមវេបសាយថេឡេក្រាបរបស់អង់គ្លេស។ ពួកអ្នកវិទ្យាសាស្ត្រជឿថា វាហាក់ដូចជារឿងមួយក្នុងប្រលោមលោកបែបរន្ធត់គួរឲ្យភ័យខ្លាចអញ្ជឹង ប៉ុន្តែការបញ្ចូលឈាមមនុស្សវ័យក្មេងបែបនេះពិតជាអាចជួយពន្យឺត ដំណើរវិវត្តន៍ទៅរកភាពចាស់បាន និងថែមទាំងជួយព្យាបាលជំងឺ Alzheimer (ឬជំងឺភ្លេចភ្លាំង) បានទៀតផង។
តាមប្រវត្តិសាស្ត្រ វប្បធម៌ជាច្រើនទូទាំងសកលលោកបានកោតសរសើរអំពីគុណសម្បត្តិនៃឈាមរបស់មនុស្សវ័យ ក្មេងណាស់ ដោយមានការយកក្មេងៗទៅបូជាយាញ់ និង ការផឹកឈាមអ្នកចំបាំងវ័យក្មេងពីសំណាក់អ្នកទទួលជ័យ ជម្នះ។ ក៏មានពាក្យចចាមអារ៉ាមផងដែរថា មេដឹកនាំផ្តាច់ការរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាក់បញ្ចូលឈាមដោយខ្លួនលោកពីស្រីក្រមុំព្រហ្មចារីវ័យក្មេងដើម្បីពន្យឺតដំណើរនៃភាពចាស់ផងដែរ។ ឥឡូវពួកអ្នកវិទ្យាសាស្ត្របានរកឃើញថា ឈាមមនុស្សវ័យក្មេងពិតជាជួយឲ្យខួរក្បាលដំណើរការបានល្អ បង្កើតសរសៃឈាមថ្មី និង ពង្រឹងការចងចាំ និង ការរៀនសូត្រ។
ក្នុងការស្រាវជ្រាវដូចគ្នានេះដែរ ពួកអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យហាវើដក៏បានរកឃើញដែរថា "ប្រូតេអ៊ីនយុវជន" ដែលធ្វើចលនានៅក្នុងឈាមមានតួនាទីជួយរក្សាខួរក្បាល និងសាច់ដុំនៅក្មេង និងខ្លាំងក្លា។ ប្រូតេអ៊ីនដែលគេស្គាល់ថា GDF11 មានវត្តមានក្នុងសរសៃឈាមក្នុងបរិមាណយ៉ាងច្រើននៅពេលយើងនៅក្មេង ប៉ុន្តែនឹងថយចុះច្រើននៅពេលយើងចាស់ទៅ។
ទោះបីជាការរកឃើញទាំងពីរនេះត្រូវបានធ្វើឡើងចំពោះកណ្តុរក្តី ក៏អ្នកស្រាវជ្រាវសង្ឃឹមថានឹងចាប់ផ្តើមការសាក ល្បងលើមនុស្សក្នុងរយៈពេលពី ២ ទៅ ៣ ឆ្នាំខាងមុខ ក្នុងការសិក្សាជាច្រើន ដែលអាចនឹងនាំមកនូវការធ្វើឲ្យប្រ សើរឡើងយ៉ាងឆាប់រហ័សសម្រាប់សុខភាព និង ភាពមានអាយុវែងរបស់មនុស្ស។
សាស្ត្រាចារ្យ Doug Melton នៃមហាវិទ្យាល័យកោសិកា និងជីវវិទ្យាកកើតឡើងវិញនៃសាកលវិទ្យាល័យហាវើដបាននិយាយថា "ការរកឃើញនេះនឹងផ្តល់ឲ្យយើងទាំងអស់គ្នានូវក្តីសង្ឃឹមសម្រាប់អនាគតសុខភាពដែលកាន់តែល្អ។ យើងទាំងអស់គ្នាឆ្ងល់ថាតើហេតុអ្វីបានជាយើងមានកម្លាំងខ្លាំងក្លា និងមានបញ្ហាវាងវៃនៅពេលនៅក្មេង ហើយការ រក ឃើញដ៏អស្ចារ្យគួរឲ្យភ្ញាក់ផ្អើលទាំងពីរនេះពិតជាចង្អុលទៅរកចម្លើយអាចទៅរួចមួយ"។
លោកបន្តថា "ហាក់ដូចជាមានមន្ទិលបន្តិចបន្តួចដែលថា ប្រូតេអ៊ីន GDF11 មានសមត្ថភាពដ៏អស្ចារ្យក្នុងការស្តារនូវសាច់ដុំវ័យចំណាស់ និង មុខងារខួរក្បាល"។
កាលពីឆ្នាំមុន ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ប្រូតេអ៊ីននេះអាចព្យាបាលបេះដូងខូចបាន។ ប៉ុន្តែការសិក្សាថ្មីនេះបានបង្ហាញថា ការបង្កើនកំរិតប្រូតេអ៊ីន GDF11 ក្នុងខ្លួនកណ្តុរវ័យចំណាស់ជួយធ្វើឲ្យប្រសើរឡើងមុខងារកោសិកាទាំងអស់ក្នុងរាងកាយ៕ ដោយ៖ (អ៊ង នី)
Post a Comment