គ្លីនិក១កន្លែង​ចិត្តអាក្រក់​ណាស់ ឃើញ​មនុស្ស​ជិត​ស្លាប់​មិនទទួលព្យាបាល ទីបំផុត​បញ្ជូន​ដល់​មន្ទីរពេទ្យ ជនរងគ្រោះ​ក៏បានស្លាប់ ដោយសារ​យឺត​ពេល​បន្តិច

ខេត្តកណ្តាល ៖ បុរស​ម្នាក់ ខ​ណះ​បានដាក់​ជណ្តើរ(អ៊ី​ណុ​ក)ដោយ​ផ្អែក​ជណ្តើ​រគង​លើ​បង្គោល​ភ្លើង​អគ្គីសនី(បង្គោល​ថ្ម) ដើម្បី​ត​ខ្សែ​អ៊ិន​ធើ​ណិ​ត​ឲ្យ​អតិថិជន នៅមុខ​បូរី​ពេជ្រ​ជាប់​ផ្លូវជាតិ​លេខ២១ ភូមិ​ព្រែក​សំរោង៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ដោយមាន​ឈ្មោះ សឿង វ​ន្នី ភេទ​ប្រុស គឺជា​អ្នក​ឈរ​ចាំ​ទប់​ជណ្តើរ រំពិច​នោះ​ស្រាប់តែ​ឃើញ ជនរងគ្រោះ​ខាងលើ រអិល​ជើង នៅពេលនោះ​ឈ្មោះ​វ​ន្នី បាន​ស្រែកហៅ​ជនរងគ្រោះ តែ​ជនរងគ្រោះ​មិន​ឆ្លើយ​ក៏​អង្រួន​ជណ្តើរ ទើប​ជនរងគ្រោះ​របូតដៃ ចេញពី​ខ្សែកាប ធ្លាក់​មក​ដី​សន្លប់​ឈឹង ហើយក៏​បាននាំគ្នា​ធ្វើ​ចលនា​ឲ្យ​ជនរងគ្រោះ តែ​នៅ​មិនដឹង​ខ្លូន​ក៏​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​គ្លីនិក១កន្លែង (សុំ​មិន​បញ្ចេញ​ឈ្មោះ) តែ​ខាង​គ្លីនិក​មិន​ទទួល ហើយក៏​បញ្ជូនបន្ត​មក​មន្ទីរពេទ្យ​ជ័យជំនះ ខេត្តកណ្តាល ពេលមកដល់​មន្ទីរពេទ្យ ខាង​គ្រូពេទ្យ​បាន​ប្រាប់ថា ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ ។






ហេតុការណ៍​ឆក់​ខ្សែភ្លើង​បណ្តាល​ឲ្យ​ស្លាប់​ខាងលើនេះ បានកើត​ឡើង កាលពី​ថ្ងៃទី០១.០៤.២០១៧ វេលា​ម៉ោង១៥.០០នាទី នៅ​ចំណុច​ផ្លូវ​លេខ២១ មុខ​បុរី​ពេជ្រ ភូមិ​ព្រែក​សំរោង៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​ខេត្តកណ្ដាល។ ជនរងគ្រោះ​ឈ្មោះ ស្រី សុ​ដា ភេទ​ប្រុស អាយុ៣៤ស្នាក់នៅ​បណ្តោះ អាសន្ន ភូមិ​ត្រាំ​ង​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ ក្រុងភ្នំពេញ ទីលំនៅ​ភូមិ​ជំរៅ ឃុំ​ពា​រាម ស្រុក​បាទី ខេត្តតាកែវ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​ខ្សែកាប PPCTV រាជធានី​ភ្នំពេញ។


ក្រោយពី​បានទទួល​ដំណឹង​នេះ សមត្ថកិច្ច​ជំនាញ​ក្រុង​តាខ្មៅ​និង​គ្រូពេទ្យ​ជំនាញ បានធ្វើការ​ពិនិត្យ​សាកសព។ ក្រោយពី​ការពិនិត្យ​សាកសព​រួចមក​ឃើញថា៖ នៅលើ​បាតដៃ​ទាំងសងខាង​របស់​សព​មាន​ស្នាម​ខ្មៅ​រោល(ស្នាម​ឆេះ) ហើយ​លោកគ្រូ​ពេទ្យ​ជំនាញ​និង​សមត្ថកិច្ច​ជំនាញ​សន្និដ្ឋានបានថា សព​ពិតជា​ស្លាប់​ដោយសារ​ខ្សែភ្លើង​ឆក់​ប្រាកដ​មែន។ ពិនិត្យ​ចប់សព្វគ្រប់​សព​បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕ ដោយ VD7



3e7c5d75-d78d-483a-a083-87ccc82d05ba




188456ed-1634-4c62-bf22-426d09c5fe72







9747ab7b-880e-4afc-8cc8-e38f2698bf52



3e0e425a-43f0-449d-b664-3370cec4c9f5



a40a1084-6984-4f8c-9479-a63c11aec726



f7f938cb-a9e6-4cf3-887e-20dc70768cf7



041abc71-ec89-469d-8071-43ebec7de909




No comments