ចយអើយ!! ក្មេងទំនើងយួនកាប់គ្នា ដូចក្នុងរឿងចិនហុងកុង...ល្បីផ្អើលពេញអ៊ិនធឺណែត!! (មានវីដេអូ)
បរទេស៖ កាលពីថ្ងៃកន្លងទៅ (១៦ មីនា ២០១៧) មន្ត្រីប៉ូលិសខេត្តញាចាង បានឃាត់ខ្លួនក្រុមបងតូចបងធំជាច្រើននាល់ ជាបន្តបន្ទាប់ ក្រោយមានហេតុការណ៍វាយប្រហារគ្នាដោយ កាំបិត និងដាវ នៅតាមដងផ្លូវសាធារណៈមួយក្នុងខេត្តនេះ។
យោងតាមប្រភពព័ត៌មានពីវែបសាយ VnExpress បានឲ្យដឹងថា មន្ត្រីប៉ូលិសខេត្តញាចាង បញ្ចូនកំលាំងប៉ូលិសចំនួន ១១៣នាក់ ទៅកន្លែងកើតហេតុដើម្បីក្រុមជើងកាងទាំងភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្បែរនោះ។
ប្រភពព័ត៌មានខាងលើនេះ បានបន្តទៀតថា បន្ទាប់ក្រុងកេ្មងទំនើងទាំងនេះបាន ឃើញកំលាំងប៉ូលិសទាំង ១១៣នាក់ ទៅដល់ ក៏នាំគា្នរត់ចែកជើងគ្នាព្រៀត ប៉ុន្តែឃាត់ខ្លួនបានបក្សពួកចំនួន ៧នាក់នាំយកមកសាកសួរនៅប៉ុស្តិ៏ប៉ូលិស ដើម្បីស្វែងរកចាប់ខ្លួនជនបង្ករផ្សេងៗទៀត។ គួរបញ្ជាក់ផងដែរ សមត្ថិកិច្ចវៀតណាមបានដកហូត និងប្រមូលបានអាវុធក្នុងសង្គ្រាមបងតូចបងធំនេះ បានយ៉ាងច្រើនដូចបង្ហាញខាងក្រោមនេះ៕
សូមទស្សនាសកម្មភាពក្មេងទំនើងយួនកាប់គ្នា ដូចក្នុងរឿងចិនហុងកុង តាមរយៈវីដេអូខាងក្រោមនេះ៖
Post a Comment