ការតស៊ូរដ៏អស្ចារ្យរបស់ ស្រ្តីជាម្តាយ និងកូនប្រុស ពិការដៃទាំងសងខាងពីកំណើត រស់នៅដូចមនុស្សធម្មតា!! (មានវីដេអូ)
បរទេស៖ «ខ្ញុំក៏ដូចជា ក្មេងដទៃទៀតដែរ ខ្ញុំស្រលាញ់ពួកគេ» នេះជាសំដីរបស់កុមារឈ្មោះ Timmy Bannon។ ទោះបីជាពួកគេពិការរាងកាយពិតមែន តែ Timmy Bannon មិនមានអារម្មណ៍ថា ខុសពីក្មេងដទៃនោះទេ។ Timmy Bannon និងម្ដាយរបស់គេឈ្មោះ Linda អ្នកទាំងពីរគ្មានដៃទាំងសងខាងពីកំណើតដោយសារមេរោគ Holt-Oram។ មេរោគ Holt-Oram ជាលក្ខខណ្ឌតំណពូជហ្សែនជះឥទ្ធិពលលើអវៈយវៈផ្នែកខាងលើ និងបេះដូង ហើយពួកគេក៏កើតមកគ្មានដៃ ប៉ុន្តែពួកគេនៅតែអាចរស់នៅបានយ៉ាងពេញលេញ ដូចមនុស្សធម្មតា។
ម្ដាយ និងកូនប្រុសអាចធ្វើអ្វីផ្សេងៗបានយ៉ាងរៀបរយដូចមនុស្សទូទៅដែរ។ ពួកគេមានការច្នៃប្រឌិតខ្ពស់ ភាគច្រើនប្រើជើងទាំងសងខាងជំនួសដៃ។ ពួកគេអាចដុសធ្មេញបានយ៉ាងល្អដោយប្រើជើង។ លោក Richard គឺជាស្វាមីរបស់អ្នកស្រ្តី Linda បាននិយាយថា «មានការអនាម័យខ្លួនប្រាណខ្លះ ដែល Linda និង Timmy Bannon ត្រូវការគាត់ជួយ»។
កុមារ Timmy Bannon ទៅសិក្សានៅសាលាជាមួយក្មេងស្រករគេ គេនិយាយទៅកាន់ក្មេង
ៗទាំងនោះថា «កុំគិតថា ខ្ញុំខុសពីអ្នករាល់គ្នាអី»។ ពួកគេទាំងពីរ ក៏ឧស្សាហ៍ទៅហែលទឹកជា
ញឹកញាប់ សម្រាប់ការលំហែ និងហាត់ប្រាណផងដែរ។ អ្នកស្រ្តី Linda ជាគ្រូបង្រៀនមត្តេយ្យម្នាក់ នាងក៏ធ្លាប់ចូលរៀនវគ្គជំនួញពាណិជ្ជកម្មមួយចំនួនដែរ។ អ្នកស្រ្តីនិយាយថា «ខ្ញុំសង្ឃឹមថាថ្ងៃមួយ ខ្ញុំនឹងអាចបើកអង្គការ ដែលមិនស្វែងរកប្រាក់ចំណេញ ដើម្បីជួយដល់ក្មេងៗ ដែលមានសភាពដូច
Timmy Bannon និងរូបខ្ញុំអីញ្ចឹង»។
ទឹកចិត្តជាម្តាយអ្នកស្រ្តី Linda មានក្ដីប្រាថ្នា ២យ៉ាងចំពោះកូនប្រុស៖
ទី១៖ សូមអោយពេលដែល Timmy Bannon ធំឡើងគេអាចទទួលយកបាននូវអ្វីដែលគេមាន ចំពោះរូបរាងកាយរបស់គេ។
ទី២៖ នៅពេលដែលគេធំឡើង សូមអោយគេអាចស្វែងរកនារីម្នាក់ ដែលស្រលាញ់គេយ៉ាងពិតប្រាកដដូចជាប្ដីរបស់នាងសព្វថ្ងៃអញ្ចឹង ហើយនារីនោះអាចមើលថែទាំគេ នៅពេលដែលគ្មានរូបអ្នកស្រ្តី និងស្វាមីលោក Richardនៅក្បែរ៕
សូមទស្សនាវីដេអូអំពីជីវិត និងជីវភាពរស់នៅរបស់ម្តាយកូន ពិការដៃទាំងគូ ២នាក់នេះ ខាងក្រោម៖
Post a Comment