ធ្លាក់យន្តហោះទៀតហើយ!! យន្ដហោះបានផ្ទុះឆេះជាចំណែកៗនៅព្រលានយន្តស៊ូដង់ខាងត្បូង ខណៈអ្នកដំណើរ ៤៥នាក់ត្រូវបានជំលៀសចេញបានតែបន្តិច!! (មានវីដេអូ)




បរទេស៖ យន្ដហោះ​ដឹកអ្នកដំណើរមួយគ្រឿង បានផ្ទុះឆេះក្នុងពេលចុះចតនៅអាកាស​យានដ្ឋាន ស៊ូដង់ខាងត្បូង កាលពីថ្ងៃច័ន្ទកន្លងទៅនេះ បណ្តាលឲ្យមានអ្នករបួសចំនួន ១៤នាក់ នេះបើយោងតាមការរាយការណ៍ក្នុងតំបន់។

មុនពេលផ្ទុះបែកជា ២ចំណែកនៅម៉ោង ៣រសៀលម៉ោងនៅក្នុងស្រុក យន្តហោះខ្នាតតូចរបស់ក្រុមហ៊ុន​អាកាសចរណ៍ South Supreme Airlines បានផ្ទុកដំណើរចំនួន ៤៥នាក់។

លោក Gabriel Ngang អ្នកគ្រប់គ្រងក្រុមហ៊ុន​អាកាសចរណ៍ South Supreme Airlines បានប្រាប់សារព័ត៌មាន The National Courier ថា៖ «គ្មានមនុស្សបាត់បង់ជីវិត ក្នុង​ហេតុការណ៍មួយនេះទេ ដោយសារអ្នកដំណើរត្រូវបានជំលៀសចេញមុខវាផ្ទុះឆេះ»។

ទន្ទឹមគ្នានេះដែរ បុរសអ្នកជួយសង្គ្រោះក្នុងហេតុការណ៍ផ្ទុះឆេះយន្តហោះខាងលើបានប្រាប់សារព័ត៌មាន Reuters ថា៖ «ពុំមាននណាម្នាក់បាត់បង់ជីវិតនោះទេ ប៉ុន្តែមានអ្នករបួសមួយចំនួន មកដល់ពេលវេលានេះ»។

យ៉ាងហោចណាស់ក៏មានមនុស្ស ១៤នាក់របួសក្នុងចំណោមអ្នកដំណើរ ៤០នាក់ និងបុគ្គលិកបំរើការលើយន្ត ៥នាក់។

«មកដល់ពេលឥឡូវនេះ យើងមានរថយន្តសង្គ្រោះបន្ទាន់ ដែលទើបបានដឹកអ្នករបួសចំនួន ១៤នាក់ទៅសង្គ្រោះនៅមន្ទើរពេទ្យភ្លាមៗផងដែរ» នេះបើយោងតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីក្រសួងព័តមានប្រទេសនេះឈ្មោះ Bona Gaudensio។

មន្ត្រីក្នុងតំបន់ម្នាក់បានប្រាប់ BBC ថាយន្តហោះនោះបានធ្វើដំណើរពីរដ្ឋធានីជូបា (Juba) របស់ប្រទេសនេះ មុនពេលជួបឧប្បត្តិហេតុ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖





ប្រភប Khmer Note 5

No comments