ទំលាប់ដ៏អាក្រក់ មិនគោរពភ្លើងចរាចរណ៍ បង្ករជាគ្រោះថ្នាក់នឹកស្មានមិដល់!! (មានវីដេអូ)



បរទេស៖ ទំលាប់ដ៏អាក្រក់របស់អ្នកបើកបរ ក្នុងប្រទេសនិមួយៗ បានបង្ករជាគ្រោះថ្នាក់ដ៏រន្ធត់លើដងផ្លូវសាធារណៈ។ តាមយរៈវីដេអូទី១ ខាងក្រោមនេះ បានបង្ហាញពីរថយន្តមួយគ្រឿងបន្ថែមល្បឿនយ៉ាងលឿន ខណៈភ្លើងខៀវជិតអស់នាទី ស្រាប់តែភាគីម៉ូតូក៏បោះពួយយ៉ាងលឿន ខណៈភ្លើងក្រហមជិតអស់ដែរ ទីបំផុតអ្នកទាំង២ ក៏បានជួបគ្នាក្នុងល្បឿនយ៉ាងលឿនដូចគ្នា។

ចំណែកឯវីដេអូទី២ បានបង្ហាញពីសកម្មភាពអ្នកបើកបរម៉ូតូម្នាក់ព្យាយ៉ាមឆ្លងកាត់ផ្លូវ ទាំងភ្លើងចរាចរណ៍នៅក្រហម ទីបំផុតគ្រោះថ្នាក់ដ៏រន្ធត់ ក៏បានកើតឡើងមែន។

បន្ទាប់ទស្សនាវីដេអូទាំង២​ខាងក្រោមនេះ សង្ឃឹមថាប្រិយមិត្ត នឹងឈប់ល្មើសច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ៕ អត្ថបទ៖ Khmer5 News


វីដេអូទី១

No comments