ជួយShare ចែកគ្នាប្រយ័ត្នផង!! ម្តាយរវុលដាំស្លរ...កូនរវុលលេងខ្សែសាកថ្មទូរស័ព្ទ...ទីបំផុតគ្រោះថ្នាក់ក៏កើតឡើងមែន!! (មានវីដេអូ)
បរទេស៖ ថ្មីៗនេះ មានកើតរឿងឧប្បត្តិហេតុ កុមារម្នាក់ត្រូវបានឆក់បាត់បង់ជីវិត ដោយសារខ្សែសាកថ្មទូរស័ព្ទ។ ដូច្នេះឪពុកម្តាយ ត្រូវតែបង្កើនការប្រុងប្រយ័ត្នចំពោះ ការទុកកូនតូចៗ ឲ្យនៅលេងក្បែរកន្លែងដាក់ទូរស័ព្ទសាកថ្ម ឬមានចរន្តអគ្គិសនី។
យោងតាមប្រភពព័ត៌មានមួយបានឲ្យដឹងថា កុមារីម្នាក់ត្រូវបានទុកឲ្យនៅក្នុងបន្ទប់តែឯង ខណៈម្តាយជាប់រវល់ចំអិនអាហារក្នុងផ្ទះបាយ។ កុមារីបន្ទាប់ពីបានលេងវត្ថុផ្សេងៗអស់ចិត្ត ក៏ចាប់អារម្មណ៍ខ្សែសាកថ្មទូរស័ព្ទ កុមារតូចបានដាក់ខ្សែសាកថ្មទូរស័ព្ទដាក់ក្នុងមាត់ ទើបបណ្តាលឲ្យឆក់ស្លាប់ភ្លាមៗ។
នេះគឺជាមេរៀនមួយដ៏ចូរចត់ និងសោកស្តាយបំផុត សម្រាប់ឪពុកម្តាយជាប់រវល់ទាំងឡាយ ទុកកូននៅលេងតែម្នាក់ឯង ដោយខ្វះការប្រុងប្រយ័ត្ន៕ អត្ថបទ៖ Khmer5 News
សូមទស្សនាវីដេអូខាងក្រោមនេះ៖
Post a Comment