ម្តាយចិត្តកំណាច!! ធ្វើទារុណកម្មកូនតូច ដោយចងជាប់នឹងរបងដែកលើដងផ្លូវ ទុកជាការដាក់ទោស!! (មានវីដេអូ)



បរទេស៖ ស្រ្តីជនជាតិថៃម្នាក់ ត្រូវបានអ្នកធ្វើដំណើរឃើញរករឿងកូនប្រុសគាត់ នៅក្រៅផ្សារមួយក្នុងខេត្ត នូថាបរី ជិតទីក្រុងបាងកក ប្រទេសថៃ កាលពីម៉ោងប្រហែល ១០យប់ម្សិលមិញ (១៨ មីនា ២០១៧)។

តាមរយៈវីដេអូ ដ៏ឃោឃៅនោះ ម្តាយចិត្តកំណាច បានយកខ្សែខ្សែលីឡុង ហុំ​ព័ទ្ធ ចងដៃ ចងជើងរបស់កុមារម្នាក់នោះ ខណៈក្មេងកំពុងស្រែកយំយ៉ាងគួរឲ្យអាណិតថា «ម៉ាក់អើយ!! ម៉ាក់អើយ!! កូនដកដង្ហើមមិនរួចទេ»។ ជាពិសេសនោះ ជើងស្រ្តីជាម្តាយជាន់លើក្បាលក្មេងប្រុសនោះ ជាប់ទៅនឹងរបងដែក ពីលើចុះក្រោម មិនឲ្យរើបម្រាសរួច។

តាមប្រភពព័ត៌មានពីសារព័ត៌មានថៃមួយបានឲ្យដឹងថា កុមារក្នុងវីដេអូរងទារុណកម្មពីម្តាយ ត្រូវបានគេជឿថាមានអាយុប្រហែល ៥ឆ្នាំ។ ត្រូវបានម្តាយចងជាប់ទៅនឹងរបងដែកនៅតាមផ្លូវច្រើជាង ៣នាទី រហូតដល់ អ្នកម្តាយរូបនោះគិតថា វាសមល្មមនឹងទោសកំហុសកូនបានធ្វើហើយ ទើបដោះលែងក្មេងនោះវិញ។

វីដេអូដែលថតបានដោយទូរស័ព្ទដៃរបស់អ្នកធ្វើដំណើរម្នាក់ បានធ្វើឲ្យប៉ូលិសថៃកំណត់អត្តសញ្ញាណ ស្រ្តីជាម្តាយ និងស្វែងរកនាំខ្លួនពួកគេមកសាកសួរនៅប៉ុស្តី៏ប៉ូលិស។ ហើយវីដេអូនេះ ក៏ត្រូវបានទម្លាយជាសាធារណៈលើបណ្តាញសង្គម ដោយមន្រ្តីប៉ូលិសខាងលើដែរ៕ អត្ថបទ៖ Khmer5 News

សូមទស្សនាវីដេអូអំពីសកម្មភាពម្តាយចិត្តកំណាច ធ្វើទារុណកម្មកូនប្រុស៖



សូមទស្សនាវីដេអូមន្រ្តីប៉ូលិសថៃនាំខ្លួនស្រ្តីជាម្តាយ និងកូនមកសាកសួរនៅប៉ុស្តី៏ប៉ូលិស៖

No comments