សាហាវពេកហើយ!! កាប់អ្នកលក់ម្នាក់មិនដកដៃសោះ គ្រាន់តែរឿងទិញស្រាប៉ុនហ្នឹង!! (មានវីដេអូ)



បរទេស៖ កាលពីម្សិលមិញមានការភ្ញាក់ផ្អើលមួយយ៉ាងខ្លាំងលើបណ្តាញសង្គម បន្ទាប់ពីមានការបង្ហោះ និងចែកចាយវីដេអូមួយអំពីសកម្មភាព ដ៏ឃោឃៅមួយរបស់បុរសប្រមឹកម្នាក់ ប្រើកាំបិតកាប់ទៅលើអ្នកលក់ស្រាម្នាក់ ជាច្រើនកាំបិតផ្ទួនៗ បីទោះជនរងគ្រោះព្យាយ៉ាមលើកដៃសំពះអង្វរក៏ដោយចុះ។

បើយោងតាមប្រភពព័ត៌មានក្នុងស្រុកថៃមួយបានឲ្យដឹងថា អំពើហឹង្សាដ៏ឃោឃៅនេះ កើតចេញពីរឿងវង់ផឹកស៊ី រហូតដល់អស់ស្រា ជនដៃដល់ក៏បានទៅទិញស្រាថែមទៀត ប៉ុន្តែមិនត្រូវបានអ្នកលក់ស្រា លក់ឲ្យនោះទេ ដោយជនដៃគ្មានប្រាក់សម្រាប់ឲ្យថ្លៃស្រា។ ហេតុនេះទើបជនដៃដល់ ខឹងនិងជនរងគ្រោះ ក៏ទៅទាញកាំបិតកាប់ទៅលើរងគ្រោះតែម្តង។ បន្ទាប់មកក៏ផ្អើលដល់អ្នកភូមិនាំគ្នាជួយ ចាប់ឃាត់ជនដៃដល់ ទើបអាចបញ្ឈប់សកម្មភាពដ៏ព្រៃផ្សៃនេះបាន។ ភ្លាមៗនោះដែរ ជនដៃដល់ ក៏បានគេចខ្លួនបាត់ដែរ។ រីឯជនរងគ្រោះត្រូវបានសាច់ញាត្តិបញ្ចូនទៅសង្គ្រោះនៅមន្ទើរពេទ្យភ្លាមៗដែរ។

បច្ចុប្បន្ន ប៉ូលិសកំពុងស្វែងរក និងផ្តល់រង្វាន់ដល់ជនណាម្នាក់អាចផ្តល់ដំណឹងឈានទៅដល់ការនាំខ្លួនជនល្មើសរូបនេះមកផ្តន់ទាទោសតាមច្បាប់៕
សូមទស្សនាវីដេអូសកម្មភាពជនដៃដល់កាប់ទៅលើជនរងគ្រោះ៖

(ហាមមនុស្សអាយុក្រោមអាយុ ១៨ឆ្នាំមើល)


No comments