​គីម ជុង​អ៊ុន ព្រមាន​ថា បើ​គ្រាប់កាំភ្លើង​អាមេរិក​១​គ្រាប់​ហោះចូល​កូរ៉េខាងជើង ទឹកដី​អាមេរិក​ទាំងមូល​នឹង​ក្លាយជា​គំនរ​ផេះ​ភ្លាម​




លោក គីម​ជុង​អ៊ុន បាន​គំរាមថា​នឹង​វាយ​អាមេរិក​ឱ្យក្លាយ​ជា​ផេះ​ជាមួយ​អាវុធ​នុយក្លេអ៊ែរ​ប្រសិនបើ​អាមេរិក​ហ៊ាន​បាញ់​តែមួយ​គ្រាប់​ចូល​ដី​កូរ៉េខាងជើង​។ នេះ​បើតាម​ប្រភព Daily Mail ចេញផ្សាយ​ថ្ងៃ​ចន្ទ​នេះ​។​

​ ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​និយាយថា ខ្លួន​នឹង​ប្រើ​រ៉ុក្កែត “Hwasong” របស់ខ្លួន​ដោយ​ភ្ជាប់​ជាមួយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដើម្បី​ការពារ​អធិបតេយ្យ​របស់ខ្លួន ស្របពេល​ភាព​តានតឹង​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង​បាន​កើនឡើង​។​

​ ​ការ​គំរាម​នេះ​បានកើត​ឡើងខណៈ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​បាន​ទទូចថា ការធ្វើ​តេស្ត​ជើង​ទម្រ​រ៉ុក្កែត​របស់​កូរ៉េខាងជើង​នាពេល​ថ្មីៗ​នេះ​បានបង្ហាញ​ភាពជឿនលឿន “​ដ៏​មាន​អត្ថន័យ​” ហើយ​អ្នកវិភាគ​ម្នាក់​បាន​និយាយថា រដ្ឋ​ឯកោ​មួយ​នេះ​បាន​ដើរ​ឆ្ពោះទៅ​គោលដៅ​ដ៏​គ្រោះថ្នាក់​នៃ​ការអភិវឌ្ឍ​រ៉ុក្កែត​ដែល​អាច​វាយប្រហារ​សហ​រដ្ឋ​អាមេរិក​។​

​សេចក្ដីថ្លែងការណ៍​ចេញពី​ការិយាល័យ​ការបរទេស​របស់​គីម​ជុង​អ៊ុន ត្រូវបាន​បញ្ចេញ​កាលពី​ដើមខែ​នេះ មុននឹង​ការធ្វើ​តេស្ត​មី​ស៊ី​ល​នាពេល​ថ្មីៗ​នេះ​។​

​ ​សេចក្ដីថ្លែងការណ៍​នោះ​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា “​កងទ័ព​ប្រជាជន​កូរ៉េ​នឹងធ្វើ​ឱ្យ​មូលដ្ឋាន​ឈ្លានពាន​និង​បង្ករឿង ឱ្យទៅជា​ផេះ​ជាមួយ​រ៉ុក្កែត Hwasong ដែល​បាន​បំពាក់​ជាមួយ​ក្បាល​នុយក្លេអ៊ែរ និង​ការពារ​សន្តិសុខ​ប្រទេស​ដ៏​គួរឱ្យ​ជឿជាក់​និង​សេចក្ដីសុខ​របស់​ប្រជាជន​ក្នុងករណី​សហរដ្ឋអាមេរិក និង​ទ័ព​អាយ៉ង​កូរ៉េខាងត្បូង​ហ៊ាន​បាញ់​តែមួយ​គ្រាប់​មកលើ​ដែនដី​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​”៕

ប្រភព៖ khmerread

No comments