តើពិភពលោកពេលនេះ គេចផុតទេ ពីសង្គ្រាម.!




រថក្រោះ, កាំភ្លើងធំស្វ័យប្រវត្តិ, និង បរិក្ខាយោធាទំនើបៗជា ច្រើន គ្រឿង ដែល​បញ្ជូនចេញមកពីចក្រភពអង់គ្លេស និង​អាល្លឺម៉ង់​នោះ ​បានចាប់ផ្តើមធ្វើដំណើរ ទៅដល់ប្រទេសអេស្តូនី ជាបណ្តើរៗហើយ.


ដែលការចល័តនេះ ត្រូវបានរដ្ឋមន្រ្តី ក្រសួងការពារអង់គ្លេសចាត់​ទុកថា ជាការដាក់ពង្រាយយោធាដ៏ធំបង្អស់ នៅអឺរ៉ុបប៉ែកខាងកើត ចាប់តាំងពីសម័យសង្រ្គាមត្រជាក់មក ។

នេះបើតាមការចេញផ្សាយ​ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅ ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧ ។

ក្រសួងការពារជាតិ ​នៃចក្រភពអង់គ្លេស ​បានរាយការណ៍ថា គ្រឿងយន្តយោធាអង់គ្លេស ជុំដំបូងជាង ១០០គ្រឿង​បានទៅដល់ អេស្តូនី ​​​នាថ្ងៃពុធសប្តាហ៍​នេះ បន្ទាប់ពីត្រូវបាន​ដឹកជញ្ជូន តាមសាឡង់​ចេញពីប​ណ្តា កំពង់ផែ​ជាច្រើនកន្លែង​ នៅក្នុងប្រទេសអង់គ្លេស និង អាល្លឺម៉ង់​ ។

សម្ភារៈទ័ពធុនធ្ងន់​ទាំងនេះ ​នឹងត្រូវចល័ត​បន្ត ពីកំពង់ផែ​​មួយកន្លែង​នៃប្រទេស​អេស្តូនី ទៅកាន់មូលដ្ឋាន​យោធា ​នៅក្នុង​ទីក្រុង Tapa ។

គួរបញ្ជាក់ថា​យោងតាមលោក Michael Fallon រដ្ឋមន្រ្តីក្រសួង​ការពារជាតិអង់គ្លេស វាគឺជា​ការចល័តកម្លាំង ​យោធាដ៏ធំបំផុត​មួយ នៅក្នុង​តំបន់​ចាប់​តាំង​ ពីសម័យសង្រ្គាម​ត្រជាក់ ។

ព្រមពេល​ជាមួយគ្នា​អង្គការ NATO បានលើកឡើងថា​ ការមកដល់ នៃបរិក្ខាយោធា​ទាំងនេះ គឺ​ដើម្បី​តែ​បង្កើន សន្តិសុខ​ក្នុងតំបន់ សំដៅ​ទប់ទល់ការគំរាម​កំហែង ពីប្រទេសរុស្ស៊ីប៉ុណ្ណោះ ៕

ប្រភព :- ហ្វ្រេសញ៉ូ

No comments