រុស្សី ! ថាបានត្រៀមរួចហើយកុំភ័យ !





រដ្ឋមន្រ្តី ការបរទេស រុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បានថ្លែងថា រដ្ឋាភិបាល ទីក្រុងម៉ូស្គូ​ មានឆន្ទៈ​​​យ៉ាងមុតមាំ…


ក្នុងការពិភាក្សាគ្នាអំពីការ កាត់បន្ថយអាវុធនុយក្លេអ៊ែរ ។

នេះបើ តាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅ ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧ ។

ថ្លែងក្នុងជំនួប​ជាមួយ អ្នកតំណាង​ពិសេស​ នៃអង្គការ សហប្រជាជាតិ ប្រចាំប្រទេសស៊ីរី​លោក Staffan de Mistura នៅឯទីក្រុង​ម៉ូស្គូ​ លោក ឡាវរ៉ូវ បានបញ្ជាក់យ៉ាងច្បាស់លាស់ ដូចគ្នាថា

«ពួកយើង​បានត្រៀម​លក្ខណៈ​ រួចជាស្រេច ដើម្បីធ្វើការ​ពិភាក្សាអំពី​លទ្ធភាព ​នៃការ​បន្ត​កាត់​បន្ថយ ការ​ប្រើប្រាស់​នូវអាវុធ​នុយក្លេអ៊ែរ​បន្ថែមទៀត ប៉ុន្តែ​លុះត្រាតែ​រាល់ កត្តាពាក់ព័ន្ធ​ទាំងអស់​ នឹង ត្រូវលើក ​យកមក​ពិចារណា​ ក៏ដូចជា​​​ពិភាក្សា មិនមែនត្រឹម​តែអាវុធ យុទ្ធសាស្រ្ត​មួយចំនួន​នោះឡើយ» ។


ជាចុងក្រោយ​លោករដ្ឋមន្រ្តី​ ការបរទេសរុស្ស៊ី​ បានលើកឡើងថា​ ទីក្រុងម៉ូស្គូ​ស្វាគមន៍​ ជានិច្ចក្នុងការបើកកិច្ច​សន្ទនា​ ជាមួយ​សហ រដ្ឋអាមេរិក​​ ស្តីពីការ​កាត់បន្ថយ ​អាវុធ​នុយក្លេអ៊ែរ និង ជឿជាក់ថា​​ប្រទេស​ដទៃជាច្រើន​ផ្សេងទៀត ​ក៏ចាំបាច់ត្រូវ​ចូលរួមក្នុង​ដំណើរការ​នៃកិច្ច​ពិភាក្សានេះ​ផងដែរ ៕




ប្រភព:- ហ្រ្វេសញ៉ូ

No comments