ដល់វេនកូរ៉េខាងជើងម្តង ! «ទីក្រុងព្យុងយ៉ាង ថ្កោលទោសធ្ងន់ៗ ទៅលើជប៉ុន រឿងបាញ់បង្ហោះ ផ្កាយរណប ស៊ើបការណ៍សម្ងាត់ !».




កូរ៉េខាងជើង បានថ្កោលទោស ជប៉ុនយ៉ាងចាស់ដៃ សម្រាប់ ការបាញ់ បង្ហោះផ្កាយរណបស៊ើបការណ៍…


ហើយថាសកម្មភាពបែបនេះ បានបង្ហាញយ៉ាងច្បាស់ ពីមហិច្ឆតា ឈ្លានពានលើកូរ៉េសាជាថ្មី ដូចដែលទីក្រុងតូក្យូ ធា្លប់បានធ្វើកាល ពីជាងមួយសតវត្សរ៍មុន ។

នេះបើតាមសារព័ត៌មានកូរ៉េខាងជើង KCNA ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧ ។


KCNA តាមរយៈការ​ដកស្រង់សម្ដី​ ពីអ្នកនាំពាក្យ​ក្រសួង ការបរទេស ​កូរ៉េខាងជើង បានឱ្យដឹងថា ជប៉ុនបាន​បាញ់សាកល្បង​គ្រាប់រ៉ុក្កែត H-2A បង្ហោះផ្កាយរណប​ស៊ើបការណ៍ ពីមជ្ឈមណ្ឌល​អវកាស Tanegashima Space ក្នុងខេត្ត Kagoshima កាលពីថ្ងៃទី១៧ ខែមីនា ។

អ្នកនាំពាក្យរូបនេះ​ បានលើកឡើង​ដូច្នេះថា «អាជ្ញាធរជប៉ុន​បានប្រកាស ថា​ ផ្កាយរណប ​ត្រូវបានបាញ់​បង្ហោះ​ គឺមាន គោលបំណង​ប្រមូល ​ព័ត៌មាន​ពាក់ព័ន្ធ នឹង​ ការបាញ់សាកល្បង​មីស៊ីលផ្លោង ​របស់​កូរ៉េខាងជើង ហើយថែមទំាង​អះអាងថា​វាជា​ផ្កាយរណប​ ស៊ើបការណ៍ទៀតផង ។

មួយវិញទៀត ការបាញ់​បង្ហោះផ្កាយរណប​នេះ ធ្វើឡើងនៅចំ​ពេលគំនិត​យោធា និយម​ កំពុងរីកដុះដាល ​ជាថ្មីនៅក្នុង​ប្រទេសជប៉ុន ដែលនេះ​អាចបញ្ជាក់យ៉ាង​ច្បាស់ពីមហិច្ឆតា​ឈ្លានពាន ​លើកូរ៉េ​សាជាថ្មី ដូចដែល​ទីក្រុងតូក្យូ​ធា្លប់បានធ្វើ​កាលពីសម័យ ​អាណានិគម​និយមជប៉ុន» ។

គួរបញ្ជាក់ថា ​បើតាមអ្នកនាំពាក្យរូបនេះ ​ដដែល កូរ៉េខាងជើង​នឹងបន្តអភិវឌ្ឍន៍ទីអវកាស ក្រោមសិទ្ធិស្របច្បាប់ និង សន្តិភាព​ដោយមិនខ្វល់ឡើយពីសម្ដី និងការគិតរបស់អ្នកដទៃ ៕






ប្រភព :- ហ្វ្រេសញ៉ូ

No comments