ម្នាក់ៗនាំគ្នាភ័យខ្លាច ​ ក្រោយប្រទះឃើញសភាវៈចម្លែក មានរាងដូចមនុស្ស បណ្តែតខ្លួនលើ​អាកាស




ហ្សំប៊ី៖ មើលនឹងភ្នែកដំបូង ប្រិយមិត្តអាចនឹងមិនជឿទៅលើរូបភាពដ៏ភ្ញាក់ផ្អើលទាំងនេះ ប៉ុន្តែបើយោងតាមប្រភពព័ត៌មានរបស់ឌេលីម៉ែលបានចុះផ្សាយឲ្យដឹងថា អ្នកធ្វើដំណើរតាមដងផ្លូវជាច្រើន បាននាំគ្នាផ្អើលរត់ និងភ័យខ្លាច បន្ទាប់ពីប្រទះឃើញស្រមោលមួយមានរាងដូចមនុស្សហោះបណ្តែតខ្លួនលើផ្ទៃអាកាស ចំពីលើផ្សារទំនើបមួយកន្លែង ស្ថិតក្នុងទីក្រុង Kitwe ប្រទេសហ្សំប៊ី (Zambia)។

ប្រភពបានបន្តទៀតថា រូបភាពដែលមានរាងដូចព្រលឹងអសុរកាយនេះ ត្រូវបានគេនាំគ្នាប្រៀបប្រដូចថា ជាព្រលឹងសភាវៈអាក្រក់មួយ ដូចនៅក្នុងរឿង Harry Potter ។

គួរឲ្យដឹងទៀតថា ព្រលឹងដែលមានសណ្ឋានផ្ទៃពណ៌ខ្មៅ មានក្បាលដូចមនុស្ស និងកន្ទុយបក់ល្វើយៗ បណ្តែតខ្លួនទៅតាមពពកលើផ្ទៃអាកាស ដូចដែលបានឃើញក្នុងរូបភាពទាំងនេះ មានប្រវែងរហូតទៅដល់១០០ម៉ែត្រឯណោះ។

បើយោងតាមសាក្សីដែលបានឃើញទិដ្ឋភាពនេះ បានបញ្ជាក់ឲ្យដឹងថា «ពួកយើងមានការរន្ធត់ និងភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានឃើញទិដ្ឋភាពមួយនេះ។ វាបានបណ្តែតខ្លួនអស់រយៈពេលប្រមាណ៣០នាទី ចំនែកឯមនុស្សជាច្រើនបាននាំគ្នាភ័យខ្លាច រត់ផ្អើលផ្លូវ ឯខ្លះទៀតនាំគ្នាគោរពបូជា។ វាពិតជាចម្លែកណាស់» ៕

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?



ខាងក្រោមជារូបភាពសភាវៈអាក្រក់ នៅក្នុងរឿង Harry Potter ដ៏ល្បី៖





ប្រភព ៖ Dailymail

No comments