យី! សាហាវម្ល៉េះ ចុះប្រឡែងលេងក្នុងទឹកជាមួយក្រពា ដូចមិត្តភក្តិ (មានវីដេអូ)



អាមេរិក៖ វីដេអូដ៏រន្ធត់មួយ ត្រូវបានបង្ហោះចូលទៅក្នុងគេហទំព័រ Youtube តាំងពីប៉ុន្មានឆ្នាំមុនមកម្ល៉េះ ប៉ុន្តែវាបានផ្ទុះកក្រើកម្តងទៀតនាពេលថ្មីៗនេះ។

នៅក្នុងវីដេអូនោះដែរ គេឃើញមានបុរសម្នាក់មកពីរដ្ឋ Louisiana បានចុះទៅក្នុងទឹក និងបញ្ចុកចំនីក្រពាដោយប្រើដៃ និងមាត់របស់គាត់ ហើយថែមទាំងអោបប្រឡែងលេងជាមួយក្រពាទាំងនោះថែមទៀត។

គួរឲ្យដឹងថា វីដេអូនេះ ត្រូវបានបង្ហោះដោយអ្នកទេសចរមកពីរដ្ឋ Oregon ឈ្មោះ Stacy Hicks នៅខណៈពេលដែលបុរសរូបនោះកំពុងប្រឡែងលេង ជាមួយក្រពានៅក្បែរមាត់ច្រាំងនៅក្នុង សួនឧទ្យានប្រវត្តិសាស្ត្រ Jean Lafitte។ នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលបានចុះទឹ​កលេង ជាមួយក្រពានោះ គឺជាមគ្គុទ្ទេស៍ទេសចរណ៍របស់ក្រុមហ៊ុន Airboat Adventures នៅក្នុងតំបន់ Jefferson Parish។

យ៉ាងណាមិញ អ្នកលេងអ៊ីនធើណេតជាច្រើន មានអារម្មណ៍រន្ធត់យ៉ាងខ្លាំង បន្ទាប់ពីបានទស្សនាវីដេអូមួយនេះ។ អ្នកខ្លះនិយាយថា មិនគួរណាក្រពាទាំងនេះព្រមប្រលែងលេងជាមួយមនុស្សបែបនេះទេ។ ពួកគេបានបាត់បង់ភាពជាធម្មជាតិរបស់ពួកគេ ហើយធ្វើបែបនេះពួកគេនឹងមើលឃើញមនុស្ស ជាប្រភពអាហាររបស់ពួកគេ ហើយវានឹងកាន់តែគ្រោះថ្នាក់ខ្លាំងសម្រាប់មនុស្ស។

បន្ទាប់ពីវីដេអូនេះ ត្រូវបានល្បីសុះសាយនោះ ក្រុមតម្រួតនៅក្នុងតំបន់ Jefferson Parish បានបើកការស៊ើបអង្កេត ព្រោះថាការឲ្យចំនីក្រពានៅក្នុងតំបន់នេះ គឺជាសកម្មភាពខុសច្បាប់។

ចង់ដឹងថាបុរសម្នាក់នោះក្លាហានយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមនេះ៖​

No comments