កំដៅសាច់ដុំរបៀបគាត់នេះ ប្រហែលជារស់មិនបានយូរទេ លេងសុទ្ធតែនៅលើដំបូលអគារខ្ពស់អ៊ីចឹង (មានវីដេអូ)




រុស្សី៖ បុរសជនជាតិរុស្សីម្នាក់បានធ្វើឲ្យមនុស្សម្នាជាច្រើនស្ទើរតែគាំងបេះដូង ដោយសារតែវីដេអូកំដៅសាច់ដុំនៅលើដំបូលអគារខ្ពស់មួយកន្លែង។ លោក Oleg Sherstyachenko បានស្វែងរកភាពល្បីល្បាញ តាមរយៈការហក់លោត និងបង្វិលខ្លួននៅលើអគារដ៏ខ្ពស់ មើលហើយចង់វិលមុខ។

បុរសដែលកំពុងវាយលុកបណ្តាញសង្គមរូបនេះ មានអាយុ២៥ឆ្នាំ។ លោកបានធ្វើឲ្យអ្នកទស្សនាវីដេអូរបស់លោករួច មានអារម្មណ៍បុកពោះយ៉ាងខ្លាំង ដោយសារតែលោកបានដាំក្បាលចុះនៅគែមៗនៃកំពូលអគារ ដែលពិតជាគ្រោះថ្នាក់ខ្លាំងណាស់។



លោក Sherstyachenko បានចាប់ផ្តើមធ្វើសកម្មភាពបែបនេះ តាំងពីលោកមានអាយុ១៤ឆ្នាំមកម្ល៉េះ ហើយលោកតែងតែចែករំលែកវីដេអូរបស់លោកទៅក្នុងគណនី Instagram របស់ខ្លួន ដែលមានអ្នកគាំទ្រប្រហែលជាង ៤៧៥ ០០០ នាក់។

អ្នកគាំទ្ររបស់លោក បាននាំគ្នាសរសើរលោក ក៏ដូចជាបានបង្ហាញអារម្មណ៍ព្រួយបារម្ភអំពីសុវត្ថិភាពរបស់លោកផងដែរ។

អ្នកគាំទ្រម្នាក់បានសរសេរថា “ វីដេអូទាំងអស់របស់អ្នកសុទ្ធតែឆ្កួតៗ។ ព្យាយាមធ្វើការងារមួយនេះឲ្យបានល្អណា! ”។

អ្នកផ្សេងទៀតបានឲ្យដំបូន្មានថា “សូមឈប់ធ្វើរឿងគ្រោះថ្នាក់បែបនេះទៀតទៅ។ អ្នកអាចបន្តធ្វើវាបានបើសិនជាអ្នកចង់ ប៉ុន្តែមានក្មេងៗជាច្រើនគាំទ្រអ្នក ដែលពួកគេនឹងធ្វើតាមអ្នកនៅថ្ងៃណាមួយ។ ពួកគេឃើញអ្នកធ្វើវាបានយ៉ាងងាយ ដូច្នេះពួកគេនឹងធ្វើតាមអ្នក”។

ទោះជាយ៉ាងណា លោក Sherstyachenko និយាយថា គាត់មិនមានអារម្មណ៍ភ័យខ្លាចទេ ព្រោះគាត់ធ្លាប់ធ្វើសកម្មភាបបែបនេះនៅលើដំបូលអគារដែលខ្ពស់ជាងនេះទៅទៀត។

ចង់ដឹងច្បាស់ថាសកម្មភាពរបស់លោក ធ្វើឲ្យអ្នកទស្សនាហើយបុកពោះយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

No comments