រន្ធត់ណាស់!!! រថយន្តពេទ្យពន្លះម៉ូតូ១គ្រឿង បណ្តាលឲ្យស្លាប់មនុស្ស៣នាក់ យ៉ាងអាណោចអាធ័ម
ខេត្តកំពង់ចាម ៖ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពេទ្យ និងម៉ូតូ បានកើតឡើង កាលពីម៉ោង៨:៣០នាទី លើផ្លូវជាតិលេខ៦ ចំណុចខាងជើង ភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម មានគ្រោះថ្នាក់ចរាចរ ដោយរថយន្តពេទ្យ១គ្រឿង ម៉ាកស៊ីណា ពណ៌សរ គ្មានស្លាកលេខ (អ្នកបើកបររត់គេចខ្លួនបាត់) ដែលមានទិសដៅពីជើងទៅត្បូង ដល់ចំណុចខាងលើបានបុក ម៉ូតូមួយគ្រឿង ម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1J 8495 បើកបរដោយឈ្មោះផាត ជីមួយ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិស្រះព្រឹង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម បានឌុបគ្នា០២នាក់ទៀត ០១ ឈ្មោះអាន ហ្សា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា ០២ឈ្មោះផល ឃី្លម ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិឃំុជាមួយគ្នា ដែលមានទិសដៅពីត្បូងទៅជើង ( បញ្ច្រាស់ទិសគ្នា)។
ករណីខាងលើនេះ បណ្តាលអោយខូចរថយន្ត០១ គ្រឿង ( ធ្ងន់ ) ខូចម៉ូតូ ០១គ្រឿង (ធ្ងន់) ស្លាប់មនុស្ស០៣នាក់ (អ្នកជិះម៉ូតូទាំងបីនាក់)។ ក្រោយកើតហេតុ យានយន្តពាក់ព័ន្ធ ត្រូវសមត្ថកិច្ចនាំយកទៅមូលដ្ឋាន ដើម្បីរង់ចាំធ្វើការដោះស្រាយ នៅពេលក្រោយ៕ ដោយ ឆវ័ន្ន
Post a Comment