អាណិត​គាត់​ណាស់!!! អតីត​មេភូមិ​អ៊ុន ត្រូវ​រថយន្តបុក​កិន​ខ្ទេច​សព ស្ទើរ​មើលមិន​យល់

ខេត្ត​រតនគីរី ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង កាលពី​វេលា​ម៉ោង 4/00នាទី ទៀបភ្លឺ ព្រឹក ថ្ងៃទី02/04/2017 នៅ​ចំណុច​ទល់មុខ​ក្រុមហ៊ុន ម៉ាង​យ៉ាង លើ​ដង​ផ្លូវជាតិ ស្ថិតនៅ​ភូមិ​គង​យុ ឃុំ​ប៉ា​តេ ស្រុក​អូរ​យ៉ា​ដាវ រវាង​រថយន្តបុក​ថ្មើ​ជើង បណ្តាល​ឲ្យ​ស្លាប់​នៅ​និង​កន្លែង ជនរងគ្រោះ​ឈ្មោះ សេវ ហ្លិ​ញ ភេទ​ប្រុស​អាយុ 57ឆ្នាំ ជនជាតិ​ច្រាយ អតីត​មេភូមិ​អ៊ុន ដែលជា​មនុស្ស​វិកល​ច​រិ​ក រីឯ​រថយន្ត​បង្ក​បានគេច​បាត់ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ចំណែក​សាកសព ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕ ដោយ ភួង ផុន







ab8ec347-cc00-4b2c-aec2-2fb0f158903d




59516488-d9f4-4ba4-8fb5-4d218d258244

No comments