អគារស្រស់ស្អាតនៅជុំវិញពិភពលោកទំព៍រដើម😱😱😚😚
អាគារដែលមានអាយុកាលរាប់រយឆ្នាំដែលបានក្លាយទៅជាសំណង់បុរាណ មានអាគារសាសនា អគារបុរាណ ប្រាសាទ ដែលជាស្នាដៃរបស់ស្ថាបត្យកម្មជំនាន់មុនបន្សល់ទុកអោយមនុស្សជំនាន់ក្រោយ បានប្រែក្លាយទៅជាការទាក់ទាញភ្ញៀវទេសចរនាពេលបច្ចុប្បន្ន។
ប្រាសាទមាស Harmandir Sahib មានទីតាំងស្ថិតនៅទីក្រុង Amritsar ក្នុងប្រទេសឥណ្ឌា គឺជាព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋ ប្រាសាទនេះត្រូវបានកសាងឡើងនៅក្នុង ១៥៧៤ ប្រើរយៈពេលសាងសង់២៧ឆ្នាំទើបបញ្ចប់។
វត្ត Paro Taktsang ដែលមានទីតាំងនៅចង្កេះភ្នំដ៏ខ្ពស់ នេះបើយោងតាមរឿងព្រេងដែលទាក់ទងទៅនឹង Taktsang ដែលនៅក្នុងភាសាទីបេត្រូវបានសរសេរមានន័យថា “ជំរករបស់សត្វខ្លា” កន្លែងនេះត្រូវបានឧទ្ទិសដើម្បីទប់ស្កាត់ដល់អារក្សខ្លា។
វិហារ Sagrada Familia (Barcelona ប្រទេសអេស្ប៉ាញ) ចាប់ផ្តើមសាងសង់ ១៨៨២ មកដល់ពេលនេះគម្រោងសាងសងនេះមិនត្រូវបានបញ្ចប់នោះទេប៉ុន្តែត្រូវបានគេមើលឃើញនៅតែជាគោលដៅមួយដែលបានទាក់ទាញភ្ញៀវទេសចរដោយភាពស្រស់ស្អាតគឺសោភ័ណ្ឌភាពស្ថាបត្យកម្មដ៏អស្ចារ្យ។
អគារ Flatiron មានទីតាំងស្ថិតនៅក្នុងតំបន់ Manhattan ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវបានសាងសង់នៅក្នុងឆ្នាំ 1902 គឺជាផ្នែកមួយនៃអគារខ្ពស់ដំបូងនិងលេចធ្លោដោយរាងត្រីកោណពិសេសរបស់អាមេរិក។
អាគារសាសនា Temppeliaukio នៅទីក្រុង Helsinki (ហ្វាំងឡង់) គឺស្នាដៃស្ថាបត្យកម្មមួយត្រូវបានបង្កើតឡើងដោយការឆ្លាក់ចូលទៅក្នុងថ្ម ដែលមានដំបូលកញ្ចក់មួយចូលទៅក្នុងដី អាគារសាសនានេះគឺនៅតែមាននៅក្នុងភាពសុខដុមជាមួយនឹងពន្លឺធម្មជាតិ។
អាគារក្រុមជំនុំទីក្រុង Lalibela ប្រទេសអេត្យូ ឆ្លាក់ពីថ្មនៅក្នុងសតវត្សទី១២ ដោយស្តេច Lalibela រូបរាងរបស់ឈើឆ្កាងមួយ និងមានទីតាំងស្ថិតនៅក្នុងរណ្ដៅជ្រៅក្នុង១៥ម៉ែត្រ។
វិហារ Sheikh Zayed មានទីតាំងនៅក្នុងទីក្រុង Abu Dhabi (UAE) មានច្រើនទំហំផ្ទៃដីសរុប ២២,០០០ ម៉ែត្រការ៉េ គឺជាផ្នែកមួយនៃអគារសាសនាធំបំផុតរបស់និងស្រស់ស្អាតលើពិភពលោក។
វិហារអ៊ីស្លាមនៅទីក្រុង Istanbul ប្រទេសតួកគី ត្រូវបានកសាងឡើងនៅក្នុងឆ្នាំ1600 អំឡុងពេលដែលរុងរឿងបំផុតនៃចក្រភពអូតូម៉ង់។ ក្រៅពីស្ថាបត្យកម្មស្រស់ស្អាត អ្វីដែលគួរអោយចាប់អារម្មណ៍ព្រះវិហារនេះក្រាលឥដ្ឋជាង 20,000 ឥដ្ឋការ៉ូពណ៌ខៀវ ដំបូលរាបស្មើរហើយត្រូវបានគេលាបខៀវ។
សាកលវិទ្យាល័យល្អបំផុតក្នុងពិភពលោកដែលមានទីតាំងនៅប្រទេសអៀរឡង់ សាលានេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៥៩២ មានលក្ខណៈពិសេសមួយបណ្ណាល័យបុរាណឆើតឆាយជាមួយលំហពិសេស៕
ប្រភព៖ Zing
Post a Comment