ជួយស៊ែរអោយបងប្អូនគាត់មកយកសពផង ! បុរសវិកាលចរិក​ម្នាក់​ដើរ​កណ្តាលផ្លូវត្រូវ​រថយន្តបុក​ស្លាប់យ៉ាង​អាណោចអាធ័ម😭😭


ខេត្តតាកែវ៖ បុរស​ម្នាក់​សង្ស័យ ជា​មនុស្ស​វិកល​ច​រិ​ក ដើរ​តាមផ្លូវ ត្រូវបាន​រថយន្ត​មិន​ស្គាល់​ម៉ាក បុក​ស្លាប់​យ៉ាង​អាណោចអាធ័ម ដោយ​ពុំមាន​អ្នកណាម្នាក់​ដឹង​ឡើយ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង៣ទៀបភ្លឺ ឈានចូល​ថ្ងៃ ទី៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅ​ភូមិ​ស៊ី​ស្លា ឃុំ​ធ្លា​ប្រជុំ ស្រុក​កោះអណ្តែត ខេត្តតាកែវ។



​បើតាម​សម្តី​សមត្ថកិច្ច​មូលដ្ឋាន បាន​ប្រាប់​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ខ្ទុង​ប្រហែលជា​ម៉ោង៣ទៀបភ្លឺ ហើយ​ក៏​ពុំមាន​នាក់​ណា​ម្នាក់​បានដឹង​ដែរ លុះដល់​ម៉ោង​ប្រហែលជា៥ភ្លឺ ទើប​មាន​បងប្អូន​ប្រជាពលរដ្ឋ​ឡើង​ធ្វើដំណើរ​ទៅ​ផ្សារ​ទិញ​អីវ៉ាន់ បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ដេកស្លាប់ នៅលើ​ថ្នល់​ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង។


​បើតាម​សមត្ថកិច្ច​ដែល​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា ​បុរសរងគ្រោះ​ដែល បាន​ស្លាប់​ខាងលើនេះ ទំនងជា​មនុស្ស​វិកល​ច​រិ​ក មិនដឹង​ផ្ទះសំបែង នៅទីណា​ទេ តែងតែ​ដើរ​តាមផ្លូវ​នេះ​ជាប្រចាំ ហើយ​ពុំមាន​នាក់​ណា​ម្នាក់​ដឹងថា​ គាត់​មកពីណា​ទេ។បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​យក​សាកសព​ទៅ​រក្សាទុក​ក្នុង​វត្ត​រងចាំ​សាច់​ញា​ត្តិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី។តែបើ​គ្មាន​សាច់​ញា​ត្តិ​មក​ទទួល​ទេ​បន្ទុក​នេះ​គឺ​លើ​អាជ្ញាធរ​មូលដ្ឋាន​ហើយ។








​ប្រសិនបើ​មាន​បងប្អូន​ណា បាត់​សាច់​ញា​តិ សូម​មក​ទាក់ទង​អាជ្ញាធរ​ស្រុក​កោះអណ្តែត៕ ផ្ដល់សិទ្ធិដោយ៖ vd7news​













No comments