បុរសអាយុ ៨៧ ឆ្នាំរៀបការជាមួយនារីអាយុ ២២ ឆ្នាំ ហើយអ្វីដែលកើតឡើងនៅរាត្រីផ្សំដំណេកថ្ងៃដំបូង នឹងធ្វើឱ្យអ្នកភ្ញាក់ផ្អើល!😍😘😂😸😼




គេ​ថា ស្នេហា​មិន​ប្រកាន់​អាយុ​ទេ​! ជាក់ស្តែង បុរស​អាយុ ៨៧ ឆ្នាំ​ម្នាក់ បាន​រៀបការ​ជាមួយ​នារី អាយុ ២២ ឆ្នាំ ដែល​អាចធ្វើ​ជីតា​របស់​កូនក្រមុំ​បាន​។ ប៉ុន្តែ​អ្វីដែល​កើតឡើង​នៅ​រាត្រី​ផ្សំ​ដំណេក ច្បាស់​ជា​ធ្វើឱ្យ​លោកអ្នក​ភ្ញាក់ផ្អើល​ជាមិនខាន​។


​យើង​គ្រប់គ្នា​សុទ្ធតែ​ឯកភាព​ថា ស្នេហា​មិនមាន​ព្រំដែន និង​មិន​ប្រកាន់​អាយុ​ទេ ហើយ​វា​កើតឡើង​ស្ទើរ​នៅ​គ្រប់​វប្បធម៌​ទាំងអស់ ក្នុងសម័យ​ទំនើប​នេះ​។ ខាងក្រោម​នេះ​ជា​និទាន​អប់រំ​មួយ និយាយ​អំពី​ស្នេហា​ថ្ងៃ​ដំបូង​រវាង​បុរស​ចំណាស់​និង​នារី​វ័យក្មេង ដែល​សង្គម​បច្ចុប្បន្ន​បាន​ជួបប្រទះ​រួចទៅហើយ​។


​ថ្ងៃមួយ​កូនក្រមុំ​វ័យក្មេង​នោះបាន​រៀបចំខ្លួន​ជាស្រេច​សម្រាប់​រាត្រី​ទឹកឃ្មុំ​លើកទីមួយ បន្ទាប់ពី​រៀបការ​រួច​។


​ ​

ជាមួយ​អារម្មណ៍​ស្រស់ស្រាយ ក្រោយ​ទើបតែ​បាន​រៀបការ​ហើយ​ថ្មីថ្មោង នាង​ពិតជា​រំភើបចិត្ត​ជាខ្លាំង​នៅ​រាត្រី​ដំបូង​ដ៏​អស្ចារ្យ​របស់​នាង​។ នាង​បាន​ត្រៀម​ឈុត​យ៉ាង​សិច​ស៊ី​សម្រាប់​ទទួល​ប្តី​ចាស់​របស់​នាង ដើម្បីឱ្យ​គាត់​ពេញចិត្ត​ពេញ​ថ្លើម​នៅ​ថ្ងៃ​ដំបូង​របស់គាត់​ជាមួយ​នាង​។


​នាង​បាន​ត្រៀម​ធ្វើ​រឿង​ស្រើបស្រាល​ជាច្រើន​ដើម្បី​ដាស់​អារម្មណ៍​ប្តី និង​ដើម្បីឱ្យ​គាត់​ចងចាំ​មិន​ភ្លេច​នូវ​រាត្រី​ដ៏​វិសេសវិសាល​នេះ​។


​បន្ទាប់មក​នាង​បានឮ​សំឡេង​គោះទ្វារ ដែល​នោះ​គឺជា​ប្តី​ចាស់​របស់​នាង​។ ពេល​គាត់​ចូលមក​ដល់​អារម្មណ៍​រំភើប​បានកើត​ឡើងជា​ស្រេច បន្ទាប់ពី​ឃើញ​រូបរាង​សិច​ស៊ី​របស់​ប្រពន្ធ​ក្មេង​។​ហើយ​នាង​ក៏មាន​ការភ្ញាក់ផ្អើល​ជាខ្លាំង​ផងដែរ នៅពេល​ឃើញ​អ្វីៗ​ទាំងអស់​លើ​ខ្លួនប្រាណ​ទទេ​ស្អា​តរបស់​ប្តី​នាង​។






​ថ្វីបើ​គាត់​មាន​វ័យ​ចំណាស់​ក៏ពិតមែន ប៉ុន្តែ​គាត់​នៅតែ​អាចធ្វើឱ្យ​ភរិយា​វ័យក្មេង​ពេញចិត្ត និង​មាន​អារម្មណ៍​ស្កប់ស្កល់​មិន​ធ្លាប់​ជួប​ពីមុន​។


​បន្ទាប់ពី​បញ្ចប់​ប្រតិបត្តិការ នាង​នឹក​ឆ្ងល់​ជាខ្លាំង​ថា ហេតុអ្វី​បានជា​ប្តី​គាត់​ចាស់​ហើយ ម៉េច​ក៏​ខ្លាំង​ម្ល៉េះ​។ ពេលនោះ​នាង​បាន​ភ្លាត់​មាននិយាយ​ចេញ​នូវ​រឿង​មិនគួរ​និយាយ​។ វា​ជា​កំហុស​ដ៏​ធំ ដែល​មិន​សម​លើក​យកមក​និយាយ​នៅ​ថ្ងៃ​ផ្សំ​ដំណេក​នោះឡើយ​។​


​ ​ដោយមាន​អារម្មណ៍​រំភើប​មិនទាន់​បាត់​នៅឡើយ នាង​បាន​ភ្លាត់​មាននិយាយ​ប្រាប់​ប្តី​នាង​ថា “​អូន​ធ្លាប់បាន​ដេក​ជាមួយ​បុរស​វ័យក្មេង​បីនាក់​ពីមុនមក ប៉ុន្តែ​មានតែ​បង​ទេ ដែល​អាចធ្វើឱ្យ​អូន​មាន​អារម្មណ៍​ស្កប់ស្កល់​”​។

​ ​

​សម្តី​មួយ​ឃ្លា​នេះ​ជា​កំហុស​ដ៏​ធំ​បំផុត មិនអាច​ប្រកែក​បាន​។


​ពេលឮ​ដូច្នេះ ប្តី​នាង​មាន​អារម្មណ៍​ខ្មាស់អៀន​ផង និង​ខឹង​នាង​ផង ព្រោះ​គាត់​ទើបតែ​ដឹងខ្លួន​ថា គាត់​បាន​រៀបការ​ជាមួយ​ប្រពន្ធ​ក្មេង​ល្ហក់​សោះ តែ​ធ្លាប់​ដេក​ជាមួយ​បុរស​ដល់​ទៅ​បីនាក់​។


​ស្អែក​ឡើង អាពាហ៍ពិពាហ៍​ថ្មីថ្មោង​ក៏ត្រូវ​រលាយ ដោយសារ​បុរស​ចំណាស់​ឆ្អែត​ចិត្តនឹង​ប្រពន្ធ​វ័យក្មេង​របស់ខ្លួន​។


​* ជួនកាល ដើម្បី​រក្សា​ចំណងអាពាហ៍ពិពាហ៍ ប្តី​ឬ​ប្រពន្ធ​ទាំងឡាយ​មិនគួរ​ទម្លាយ​រឿងរ៉ាវ​អតីតកាល ដែល​មិនគួរ​ទម្លាយ​នោះឡើយ​។ ជាការ​ពិតណាស់ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មានរឿង​អា​ថ៍កំ​បាំង តែ​មិន​បានន័យថា អា​ថ៍កំ​បាំង​ទាំងនោះ​គួរតែ​ទម្លាយ​ចេញ​ឱ្យគេ​ដឹង​ទាំងអស់​នោះឡើយ​៕






No comments