ផ្អើល​ទាំងយប់!!! សំណាង​​តែ៣តូប កុំ​អី​ឆេះ​ខ្ទេច​អស់ ផ្សារ​កំពង់ស្ពឺ😱😱😣😭

ខេត្តកំពង់ស្ពឺ ៖ តូប​លក់​ឥ​វ៉ាន់​ចំនួន៣ ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់ សង្ស័យ​ទុស្សេ​ខ្សែភ្លើង សំណាងល្អ​រថយន្ត​ពន្លត់អគ្គីភ័យ ជួយ​ទាន់ពេល។ ហេតុការណ៍​អគ្គីភ័យ​ឆាបឆេះ កាលពី​វេលា​ម៉ោង ១១និ៤០នាទី​យប់ ថ្ងៃទី០១ខែមេសា​ឆ្នាំ២០១៧ នៅ​ចំណុច​ក្នុង នៅ​ផ្សារ​កំពង់ស្ពឺ ខាងលិច​ប៉ែក​ខាងត្បូង ក្នុងភូមិ​ពាណិជ្ជកម្ម សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ។




នគរបាល​ក្រុង​បាន​និយាយ​អោយដឹងថា នៅ​មុនពេល​កើតហេតុ​នោះ គឺ​ពី​ក្បាល​ព្រលប់​ក្រុមអាជីវករ បាន​បិតតូប​ដូច​ធម្មតា ហើយ​រហូតមកដល់​ម៉ោង​កើតហេតុ ក៏មាន​ការភ្ញាក់ផ្អើល ដោយមាន​អណ្តាតភ្លើង​ឆេះឆាប​តែម្តង បណ្តាលអោយ​ខូចខាត​ឆេះ អស់​ចំនួន៣តូប។


បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើល​នោះ ក៏មាន​ការ​អ​ន្តា​រគម​ន៍ ពី​កម្លាំង​នគរបាល​យក​រថយន្ត​ពន្លត់អគ្គីភ័យ​ជួយ​ពន្លត់​ទាន់ពេលវេលា ដែល​តូប​ទី១/ ម្ចាស់​ឈ្មោះ​ងួន វី ភេទ​ស្រី​អាយុ៥៣ឆ្នាំ តូប​២x៤ លក់​ប្រហិត។ ២/ ម្ចាស់​ឈ្មោះ ងួន នី ភេទ​ស្រី អាយុ ៥៨ឆ្នាំ តូប ២x២អ៊ុតសក់។ ៣/ ម្ចាស់​ឈ្មោះ កាំ​ង ស្រី ភេទ​ស្រី អាយុ៤៨ឆ្នាំ​តូប​ទំហំ​២x៤ លក់​គ្រឿងទេស។




ហើយ​តូប​ទាំង៣ខាងលើ ធ្វើ​ពី​ដែក​ប្រក់​ស័ង្កសី​ការសន្និដ្ឋាន បណ្តាលមកពី​ផ្ទុះ​សេ​ខ្សែភ្លើង។ ប្រជាពលរដ្ឋ មានការ​លើកឡើងថា កុំ​តែ​បាន​ខាង​នគរបាល ពន្លត់អគ្គីភ័យ​ជួយ​ទាន់​ទេនោះ កុំ​អី​ច្បាស់​ជា​ឆេះ​មិនតិច​តូប​នោះទេ៕ ដោយ សុវណ្ណ វឌ្ឍនៈ



a7c81d19-bbd2-4c72-a22c-64a4e1b0b74e






b33ad5ef-93d6-4b83-84f4-ac87fdab0933




3b282d64-bf1f-409a-bc92-191c9abeef87




d800f8ad-2dfc-4cd9-8328-6197145ef6e7




4c8f25c3-96f2-4556-b8f2-fa32a9713372





No comments