កាន់តែសាហាវខ្លាំងហើយ!!! ចេញពីហូកការ ត្រូវគេពួនស្ទាក់កាប់ របួសធ្ងន់បិះក្ស័យជីវ៉ា😡😡😭😭😔😔
ខេត្តកំពង់ស្ពឺ ៖ ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានក្រុមជនមិនស្គាល់ពួនកាប់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ កាលពីវេលាយប់ថ្ងៃទី02/04/2017 ម៉ោងប្រហែល08 ខណះជនរងគ្រោះចេញពីចូលរួមមង្គលការគេ នៅភូមិក្រាំងខ្នោរ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះបន្ទាន់។ ជនរងគ្រោះត្រូវជនមិនស្គាល់មុខ កាប់ឲ្យរបួសធ្ងន់ ត្រង់ផ្ទៃមុខ។ ពាក់ព័ន្ធបញ្ហានេះ ក្រុមគ្រួសារជនរងគ្រោះ បានធ្វើការស្នើសុំឲ្យសមត្ថកិច្ច មេត្តាតាមចាប់ជនដៃដល់ មកផ្ដន្ទាទោស តាមផ្លូវច្បាប់ ជាបន្ទាន់ ដើម្បីរកយុត្តិធម៌ ឲ្យជនរងគ្រោះ៕ ដោយ សុវណ្ណ វឌ្ឍន:
Post a Comment