ទូក​ដឹកទំនិញ​ទៅកាន់​កោះរ៉ុង​មួយគ្រឿង​ត្រូវ​រលក​បោក​លិច😞😞😞

ខេត្ត​ព្រះសីហនុ ៖ មាន​ករណី​លិច​ទូក​យន្ត​ដឹកទំនិញ ទៅ​ភូមិ​កោះ​តូច សង្កាត់​កោះរ៉ុង​មួយគ្រឿង ពណ៍​ទឹកប៊ិច ជំរៅ​ទូក​២m ទទឹង​៣m បណ្តោយ​១៥m កម្លាំង​ម៉ាស៊ីន១៦០សេះ និង​មាន​មនុស្ស​ជិៈ​លើ​ទូក​សរុប​ចំនួន១៦នាក់ មិនមាន​អ្នករងរបួស​និង​គ្រោះថ្នាក់​អ្វី​ធំដុំ​នោះទេ។ ហេតុការណ៍​ខាងលើនេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១៧.៣៥នាទី ថ្ងៃទី០១.០៤.២០១៧ នៅ​ចំណុច​លំហ២៣ សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ។


ក្រោយ​កើតហេតុ ជនរងគ្រោះ​មិនមាន​គ្រោះថ្នាក់​អ្វី​នោះឡើយ ដោយសារ​ត្រូវបាន​អូប័រ​របស់​ក្រុមហ៊ុន​ដាយ​ស៊ិន​ធឺ ជួយសង្គ្រោះ​បញ្ជូន​មកដល់​ភូមិ​កោះ​តូច​បាន​ទាន់ពេល ហើយ​ពួកគាត់​មាន​សុខ​ភាពល្អ​ធម្មតា​ទាំងអស់ ។ សូមបញ្ជាក់ថា ទូក​នេះ​ជា​កម្ម​សិទ្ធ របស់​ក្រុមហ៊ុន​ដាយ​ស៊ិន​ធឺ រីឯ​ទំហំ​នៃ​ការខូចខាត ប្រហែល​អស់​ទឹកប្រាក់ ៣៥០០០ ដុល្លារ​អាមេរិក។


តាម​ការបញ្ជាក់​អោយដឹងពី​តៃកុង​ទូក គឺ​បណ្តាលមកពី​ដាច់​ខ្សែ​ហ្វ្រាំង​ចង្កូត ដែលជា​ហេតុនាំអោយ​រល​ក​បោក មក​ក្រឡាប់​លិច​តែម្តង៕ ដោយ VD7






3acd6dd9-dc2a-4035-8994-4ca2045d085e



7fac3e8f-7954-4a91-9fa8-fdeb4c72b4d8



f03ad389-8a5a-45a1-9c6a-343d963407b0

No comments