អាណិតខ្លាំងណាស់ តែធ្វើម្តេចបើគេហាមហើយ គាត់មិនស្តាប់ ទើបបណ្តាលឲ្យស្លាប់បែបនេះ😔😔
ខេត្តព្រះវិហារ ៖ បុរសម្នាក់ ឈ្មោះ គួន ប៊ុនធឿន ភេទប្រុស អាយុ38ឆ្នាំ ខណះពេលកំពុង ដើររកកាប់ឈើក្រញូង តាមព្រំដែនខ្មែរថៃ បានជាន់មីន បណ្តាលឲ្យស្លាប់ នៅវេលាម៉ោង 3.20នាទីរសៀល ថ្ងៃទី02.04.2017 បន្សល់ទុកប្រពន្ធឈ្មោះ ខាន់ អូន អាយុ32ឆ្នាំ រស់នៅភូមិឈើទាលគង ឃុំជាំក្សាន្ត ខេត្តព្រះវិហារ ឲ្យនៅកំព្រាឯការ។
បើតាមការអោយដឹងពីប្រជាពលរដ្ឋ នឹងលោកមេភូមិឈើទាលគង បានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ ដោយសារជាន់មីន នៅចំណុច អណ្តូងទឹកប៉ម1 ស្ថិតនៅភូមិឈើទាលគង ព្រំប្រទល់ ជាប់នឹងភូមិដាន នឹងភូមិសុខាំប៉ម ឃុំភូផាម៉ក់ ស្រុកណាំយឺន ខេត្តឧប៊ុន ប្រទេសថៃ ។
សពរងគ្រើ មកទល់និងម៉ោង8.30នាទីព្រឹកថ្ងៃទី03.04.2017នេះ មិនទាន់យកមកដល់នោះទេ ក្នុងនោះលោកអភិបាលខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា នឹងលោកជា គឹមសេង លោកបានដាក់ផែនការ យ៉ាងតឹងរឹងបំផុត មិនអោយប្រជាពល់រដ្ឋណាម្នាក់ ចូលទៅកាប់ឈើក្រញូង នៅតាមបន្ទាត់ព្រំដែនថៃនោះឡើយ។
គួរបញ្ជាក់ថា នៅដើមខែ4នេះ ចាប់ពីថ្ងៃទី1នឹងទី2 គ្រោះថ្នាក់ដោយសារមីន មានចំនួនពីនាក់ហើយ ដោយម្នាក់ស្លាប់ នឹងម្នាក់បាក់ជើង គឺនៅក្នុង ស្រុកជាំក្សា្នន្ត ដូចគ្នា៕ ដោយ ម៉ែន សុគន្ធា ព្រំដែនកម្ពុជា ថៃ
Post a Comment