រថយន្ត​សាំ​យ៉ុង​បុក​ម៉ូតូ​ទាំង​កម្រោល​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់២នាក់😭😭😣😣

ខេត្តក្រចេះ ៖ រថយន្តបុក​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់២នាក់។ នៅ​ចំណុច​អូ​បែក​ចាន​ភូមិ​ចង្ក្រង់ ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​វេលា​ម៉ោង ១៤ និង៤៥នាទី ថ្ងៃទី០២ មេសា ឆ្នាំ២០១។



ជនរងគ្រោះ ឈ្មោះ​ជា ទ្រា ភេទ​ប្រុស អាយុ១៧ឆ្នាំ មាន​ទីលំនៅ​ភូមិ​កសាង ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ (ស្លាប់) បើកបរ​ម៉ូតូ​ម៉ា​កវេ​វ ពណ៍​ខ្មៅ គ្មាន​ស្លាក​លេខ​ខូចខាត​ធ្ងន់។ ២-ឈ្មោះ​មុយ នី ភេទ​ប្រុស អាយុ១៦ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា ជា​អ្នករួមដំណើរ(រង់​របួសធ្ងន់)។ ៣-ឈ្មោះ​ឃីម វី ភេទ​ប្រុស អាយុ១៧ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា ជា​អ្នករួមដំណើរ(រង់​របួសធ្ងន់)។ អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​រត់គេច​ខ្លួន​បាត់​ពី​កន្លែងកើតហេតុ។


ចំពោះ​សព​ជនរងគ្រោះ​ប្រគល់ជូន​ក្រុមគ្រួសារ​នៃ​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ អ្នករងរបួស​ធ្ងន់​បាន​បញ្ជូនទៅ​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តក្រចេះ ៕ ដោយ VD7






6e4203d2-eb55-435b-bb85-a2306e311939



6140e517-1a6f-4cfe-86cd-a3ab3c88c91d



bf2fd8cf-e8b5-4e9d-a91a-03af17573c10



9c17d145-b179-4f4e-b550-a64ba9177696



5589c3c3-2eb0-402f-aaaa-46ee082410a8





No comments