ក្រោយ​ការបង្ក្រាប​ឈ្មួញធំៗ មិន​ហ៊ាន​ចេញមុខ​ដូច​មុន​ឡើយ ដោយ​អោយ​ឈ្មួញ​តូចតាច​រត់ការ​ម្តង😁😁

ខេត្តកំពង់ស្ពឺ ៖ មួយរយៈ​ពេលនេះ​គេ​សង្កេតឃើញថា កម្លាំង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន បាន​តាម​ចាប់​និង​បង្ក្រាប​ការដឹកជញ្ជូន​ឈើ របស់​ក្រុម​ឈ្មួ​ញួ​ឲធំៗ ប្រចាំខេត្ត​កំពង់ស្ពឺ បានជា​បន្តបន្ទាប់ ដែល​ធ្ធើ​អោយ​ក្រុម​ឈ្មួញ​ហាក់​មានការ​ញញើត​មិនសូវ​ហ៊ាន​ចេញមុខ​ដូច​កាលមុនៗឡើយ។ ក្នុងនោះ​ក៏មាន​សមត្ថកិច្ច​ខ្លះ ដែល​បានទទួល​លាភសក្ការៈ ពី​ឈ្មួញ​បានក្លាយ​ខ្លួន ជា​អ្នក​មើលផ្លូវ​និង​ផ្តល់យោបល់ ដល់​ក្រុម​ឈ្មួញ​អោយ​ប្តូរ​រូបភាព​ពី​ដឹក​ខ្លួនឯង​ទៅអោយ​ឈ្មួញ​តូចតាច​ដឹក​ម្តង​ដើម្បី​ជាការ​បំភ័ន្ត​ភ្នែក​ថ្នាក់ដឹកនាំ​ខេត្ត​និង​សមត្ថកិច្ច​ជាច្រើន​ទៀត។ ជាងនេះទៅទៀត​ក្រុម​ឈ្មួញ​បាន​បង្វែរ​ទិសដៅ​ពី​លក់​នៅ​ច្រក​តន់​ហន់​ខេត្តកំពត​មក​លក់ នៅ​ច្រក​បាក់ដៃ​ខេត្តតាកែវ​វិញ​ម្តង ដោយមាន​ឈ្មួញ​ម្នាក់​ឈ្មោះ ស៊ី ស ជា​កូនប្រសា​រលោក ឆេង.ឡុង នាយ៤ង សេនាធិការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ជា​អ្នក​ចាំ​ទិញ​នៅ​ទីនោះ។




ជាក់ស្តែង​កាលពី​យប់​រំលង​អា​ធ្រា​ត ថ្ងៃទី១មេសា២០១៧ក្រុម ឈ្មួញ​ឈើ​ឈ្មោះ ស្នា​ឈ្មោះ​ឌី​ឈ្មោះ​ធី​ជា​ទាហាន​នៅ​ឧដុង្គ​ដែលជា​កូនដៃ​របស់ ស៊ី ស ជនជាតិ​វៀតណាម និង​ជា​កូនប្រសា​រលោក​ឆេង ឡុង ដែល​ធ្លាប់​សមត្ថកិច្ច​បង្ក្រាប​ចាប់​ឈើ និង​ឆែកឆេរ​លំនៅឋាន នៅ​ខេត្តកំពង់ស្ពឺ​កាលពីពេល​កន្លង​ទៅនោះ បាន​បន្ត​ជំនួញ​ឈើ​សារជាថ្មី​ដោយ​ក្រុម​ឈ្មួញ​ទាំងនេះ​បាន​ដឹក​តាម​រថយន្ត​កូរ៉េ​ចំណុះ៥តោន​ពណ៌​ជាច្រើន​គ្រឿង​ហើយ​ឈើ​ដែល​ពួក​ឈ្មួញ​ដឹក​យកទៅលក់​នៅ​វៀតណាម​នេះ​គឺជា​ឈើ​ដែល​ប្រមូល​ទិញ​មកពី​ខេត្តពោធិសាត់​ដោយ​ដឹក​ឆ្ល​ងេ​ត្ត​កំពង់ឆ្នាំង​មកដល់​កំពង់ស្ពឺ​ទើប​បន្ត​ចូល​ខេត្ត​តា​កេវ។






ជាក់ស្តែង​កាលពី ល្ងាច ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ រថយន្ត​ដឹកឈើ​ម្រេញ​របស់​ឈ្មួញ ស៊ី ស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3B-9564 ផ្ទុក​ឈើ​ម្រេញ​ពេញប្រៀប​មក​ជ្រក​នៅ​ចំណុច​ទ្រុងមាន់ ម្តុំ​ភ្នំ​តា​ម៉ៅ ដើម្បី​ឆ្ពោះទៅកាន់​ច្រក​បាក់ដៃ ខេត្តតាកែវ ដើម្បី​បន្ត​ឆ្លងទៅ​ប្រទេស​វៀតណាម​ជា​បន្ត។នៅមាន​ឈើ​ជាច្រើន​ទៀត​ដែល​ឈ្មួញ​ស៊ី ស មាន​គម្រោង​អោយ​កូនចៅ​របស់គេ​ដឹក​ចេញ​អោយដល់​ច្រក​បាក់ដៃ​នេះ​ដោយហេតុថា​ឈ្មោះ​សមាន​បងប្រុស​ម្នាក់ទៀត​ជា​ថៅកែ​ធំ​នៅ​វៀតណាម​រង់ចាំ​គិតលុយ​ជាស្រេច​នៅ​ទីនោះ។



ក្នុងនោះ​ផងដែរ​ក្រុម​ឈ្មួញ​បាន​បង់លុយ​ក្នុង១ម៉ែត្រគូប២០ដុល្លា​ទៅអោយ​មន្ត្រី​អាវុធហត្ថ​ផ្ទៃ​ប្រទេស​ឈ្មោះ​នុត លីន បន្ថែម​ពីលើ​ក្បាល​ឡាន​ដែល​បង់​នៅ​កំពង់ស្ពឺ៤០០ដុល្លា​ទៀតផង​ក្នុង១ឡាន។ឆ្លង​ផុតពី​ខេត្តកំពង់ស្ពឺ​ដែល​ក្រុម​ឈ្មួញ​រត់ការ​ដោយ​ខ្លួនឯង​គឺ​ការដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​វៀតណាម​របស់​ពួកគេ​នៅ​នេះ គឺមាន​អ្នករត់​ការបន្ត ឈ្មោះ​មី​និង​ឈ្មោះ ឡាយ ណា​រិ​ទ្ធ នគរបាល​ខេត្តតាកែវ​ដ៏​មាន​ឥ​ទ្ឋិ​ពល​ជា​អ្នករៀបចំ​ផងដែរ។ពេលនេះ​បន្ទាប់ពី​ខេ​ត្ហ​កំពង់ស្ពឺ​ទឹកដី​ខេត្តតាកែវ ក៏​កំពុង​ក្លាយទៅជា​តំបន់​ឆ្លង​កាត់ឈើ​ម្រេញ និង​ឈើ​ប្រណីត​ជាច្រើន​ទៀ​តទៅ​ប្រទេស​វៀតណាម​ផងដែរ។



តើ​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​ជា​ប្រមុខ អាច​លុបបំបាត់​ការ​រយ់​ព​ន្ឋ​ឈើ​ឆ្លងដែន​នេះ​បាន​ដោយ​របៀប​ណា​បើ​ក្នុង​របរ​នេះ​មាន​សុទ្ធតែ​អ្នក មាន​តួនាទី​ជា​សមត្ថកិច្ច បាននាំគ្នា​ចូលរួមចំណែក ក្នុង​បទល្មើស​ដឹកជញ្ជូន​ឈើ​នេះ​ក្នុងនោះ​មាន​អ្នកមើល​ផ្លូវ​ហើយ​ក្នុងនាម​ជា​អ្នក​រត់ការ​ផ្លូវ ទៀតផង​ហើយ​លុយ​ដែល​បាន​ពី​ឈ្មួញ​គឺ​ទុក​សម្រាប់​បែងចែក​ប្រភព​សេដ្ឋកិច្ច​ទៅកាន់​អាជ្ញាធរ សមត្ថកិច្ច និង​ជំនាញ​ពាក់ព័ន្ធ ជា​លក្ខណៈ​ប្រ​ព័​ន្ឋ​ថែម​ទៀតផង។





ចំពោះ​អ្វីដែល​មជ្ឈដ្ឋាន​មហាជន​បានដឹង​និង​ឃើញ​គឺ រាល់​ការដឹកឈើ​របស់​ឈ្មួញ​ឈ្មោះ ស៊ី ស គឺមាន​ការសម្របសម្រួល​ផ្លូវ​ពី​ខេត្តពោធិសាត់​មកដល់​ខេត្តកំពង់ស្ពឺ​ដោយ​បុរស​ម្នាក់​ឈ្មោះ ស្នា ហើយ​មកដល់​ទឹក​ខេត្តកំពង់ស្ពឺ​មាន​ខាង​អាវុធហត្ថ​ស្រុកនីមួយៗចាត់ចែង​ហើយ​ដល់​ខេត្តតាកែវ​គឺមាន​ស្ត្រី​ជើង​ខ្លាំង​ឈ្មោះ​ពៅ​ជា​អ្នករត់​ការសម្របសម្រួល​ផ្លូវ និង​ពី​ខេត្តតាកែវ​ឆ្លងទៅ​វៀតណាម មានឈ្មោះ​មី ជា​អ្នក​ចេញមុខ​រត់ការ​នាំ​ផ្លូវ ក្នុងនោះ​ក៏មាន​វត្តមាន​លោកស្នងការ​រង​ឡាយ ណា​រិ​ទ្ធ​ផងដែរ។



លោក​ឡាយ ណា​រិ​ទ្ធ កន្លងទៅ​តែងតែ​អះអាង​ប្រាប់​អ្ម​ក​សារពត៌មាន​ថា រឿងនេះ​ពិតជា​កើតមាន​មែន ប៉ុន្តែ​លោក​ឲ្យ​កូនចៅ​ជា​អ្នក​រត់ការ​ប៉ុណ្ណោះ ។



អ្ហី​ដែលជា​ការកត់សំគាល់រ​បស់​មហាជន​ត្រង់​ថា បើទោះជា​រត់គេចខ្លួន​ទៅ​ជ្រក​នៅ​វៀតណាម​មួយ​រយះ​ក្តី ក៏​ឈ្លួ​ញ​ឈើ​ឈ្មោះ​ស៊ី ស​ដែលជា​កូនប្រសារ​របស់លោក​ឆេង​ឡុង​នេះ​ហាក់​គ្មាន​ការ​ញញើត​បន្តិច​ណា​សោះ​ជាមួយ​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ​ខេត្តកំពង់ស្ពឺ និង​ខេត្តតាកែវ ឡើយ​គឺ​រិត​តែ​បញ្ចេញ​សកម្មភាព​តាម​រុៈ​កូនចៅ​រិត​តែ​ខ្លាំងឡើង។ក្នុងនោះ​ឈ្មួញ​ប្រើ​រូបភាព​អោយ​កូនចៅ​បិតបាំង​ថ្នាកលើ​របស់ខ្លួន​តាមរ​យៈ​រាប់​ក្បាល​ឡាន​យកលុយ​ទើប​ឈើ​អាច​ឆ្លងកាត់​កំពង់ស្ពឺ​ទៅបាន​ដោយសារតែ​មន្ត្រី​ខិលខូច​មួយចំនួន​ជា​អ្នក​ជួយ​បិតបាំង ហើយ​រួមគ្នា​រាយការណ៍​ថា​គ្មាន​បទល្មើស​ឆ្លងកាត់​ឬ​ដឹក​ចេញពី​កំពង់​ស្បឺ​ឡើយ។ម្យ៉ាង​ដើ​ម្បិ​កុំអោយ​ថ្នាក់ដឹកនាំ​ខេត្ត​ដឹង​រឿង​អាក្រក់​របស់​ពួកគេ​ក្នុងការ​សមគំនិត​ជាមួយ​ឈ្កួ​ញ​ទុច្ចរិត​ទៀតផង។



កត្តា​ទាំងនេះហើយ​អាចអោយ​យើង​យល់បាន​ថា​មន្ត្រី​ខិលខូច​មួយចំនួន​នេះហើយ​ដែលជា​អ្នក​រួម​ដៃ​ជាមួយ​ឈ្មួញ​ក្នុងការ​បំផ្លាញ​ធនធានធម្មជាតិ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កំពុង​យក​ចិ​យ្ត​ទុកដាក់​បង្ក្រាប។ហើយ​បើ​ចង់​បង្ក្រាបបាន​ទាល់តែ​ថ្នាក់ដឹកនាំ​ចាត់វិធានការ​ទៅលើ​មន្ត្រី​ពាក់​ព័​ន្ឋ​ទាំងនោះ​អោយបាន​ហើយ​រក​អ្នក​ដែលមាន​ឧ​ត្ត​ម​គតិ​ក្នុងការ​បំ​តើ​ផលប្រយោជន៍​ជាតិ​ជាធំ​ទើប​អាច​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ដឹកជញ្ជូន​ឈើ​នេះ​បាន។ព្រោះ​សូម្បីតែ​ក្រុម​ប​ង្ល្រា​ប​ក្រោម​បញ្ជា​លោ​កក​ឈាង​តុលា​ប្រធាន​មន្ទីរ​កសិកម្ម​ក៏​អាច​ពាក់​ព័​ន្ឋ​ដែរ​នៅមាន​ខាង​អាវុធហត្ថ​តាម​ស្រុក​មួយចំនួន​ដូចជា​ស្រុក​ឱ​រ៉ា​ល់​ស្រុក​ថ្ពង​ស្រុក​សំ​រោងទង​ស្រុក​គងពិសី​និង​ស្រុក​បសេដ្ឋ​ផងដែរ​ហើយ​សុ​ត​តែមេៗស្រុក​ទៀតផង​នេះ​មិនទាន់​រាប់បញ្ចូល​ជំនាញ​ពាក់​ព័​ន្ឋ​ឡើយ។





អុ​ី​ចឹ​ង​តើ​អស់លោក​ខាង​អាវុធហត្ថ​ហេតុអ្វី​បានជា​ពេល​ចៅហ្វាយខេត្ត​ប្រើ​អោយ​បង្ក្រាប​បទល្មើស​ពេលណា​បែកការណ៍​ពេល​ណឹ​ង​ជាពិសេស​ខាង​ផ្ទៃ​ប្រទេស​ក៏​ដូចគ្នា​ដែរ​លោក​ចំណាប់​កូនចៅ​លោក​នុត​ប៉ូ​លីន​មាន​ជំនាញ​ណាស់​ខាង​អោយ​ឈ្មួញ​វេរ​លុយ​តាម​វី​ង។



សង្ឃឹមថា​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ សុខា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នឹងមាន​វិធានការ​រឹតបន្តឹង​ដល់​កូនចៅ​ក្រោម​ឱវាទ​ជាក់​ជាមិនខាន​ក្នុងការ​បង្ការ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នេះ៕


aff1f0e6-7b85-41d8-b7bb-3fac68f645e9


692110d2-afcb-4eac-b171-19da77ccccc4


06c03072-56e6-4497-98a8-40741ece3131






a1b181f3-c20c-492e-ba1f-ff6cee54c722


a9fe6ab8-7556-492f-ad2d-d8a1122d2772


1a8ab5a5-d40b-45f2-ab8e-ed7c798ced5e

No comments