ចែ! លេងមួយក្បាច់នេះ អ្នកចាក់សាក់ បះជើងម៉ង (មានវីដេអូ)





ថៃ៖ នារីសិចស៊ីម្នាក់ដែលមានរាងកាយពោរពេញទៅដោយស្នាមសាក់ បានធ្វើឲ្យអ្នកចាក់សាក់ម្នាក់ភ្ញាក់ព្រឺត ព្រោះនឹកស្មានមិនដល់។

អ្នកចាក់សាក់ឈ្មោះ Adisron Phomtana បានបង្ហោះវីដេអូមួយនេះទៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោក និងទទួលបានការទស្សនារាប់លានដងឯណោះ។ នៅក្នុងវីដេអូនោះ គេឃើញមាននារីម្នាក់ ដែលមានដើមទ្រូងដ៏ធំកំពុងធ្វើការចាក់សាក់ ជាមួយអ្នកជំនាញ ។ ប៉ុន្តែគេឃើញអ្នកជំនាញនោះ ហាក់មានភាពតានតឹងក្នុងការធ្វើការងាររបស់លោកយ៉ាងខ្លាំង ដោយសារតែដើមទ្រូងទំហំប៉ិនឪឡឹករបស់នារីសិចស៊ីម្នាក់នោះ។

ខណៈពេលដែលការចាក់សាក់កំពុងតែដំណើរការ ស្រាប់តែដើមទ្រូងមួយចំហៀងរបស់នាងផ្ទុះបែកតែម្តង ដែលបានធ្វើឲ្យអ្នកចាក់សាក់ និងអ្នកដែលស្ថិតនៅក្នុងហេតុការណ៍នោះ ភ័យស្លន់ស្លោរយ៉ាងខ្លាំង។

តាមពិតទៅដើមទ្រូងដ៏ធំមួយគូនោះ គឺជាប៉េងប៉ោងប៉ុណ្ណោះ ដើម្បីពញ្ញាក់អារម្មណ៍អ្នកចាក់សាក់ និងអ្នកនៅទីនោះលេងប៉ុណ្ណោះ។ បើមើលទៅតាមទឹកមុខរបស់អ្នកចាក់សាក់នោះ ប្រហែលជាគេគិតថា ដើមទ្រូងនេះជារបស់ពិតហើយ ទើបបានជាភ្ញាក់ផ្អើលខ្លាំងយ៉ាងដូច្នេះ៕

ទោះជាយ៉ាងណាក៏ដោយ សូមកុំអនុវត្តតាមវីដេអូនេះឲ្យសោះណា....! វីដេអូខាងក្រោម៖




No comments