វីដេអូរបស់ស្រីស្អាតម្នាក់នេះ កំពុងធ្វើឱ្យកក្រើកស្រុកថៃ ព្រោះតែពាក្យថា «ថ្ងៃនេះខ្ញុំនឹងមិនស្រវឹងទេ»!​​​ មើលហើយបានដឹង! (មានវីដេអូ)






ថៃ៖ ប៉ុន្មានថ្ងៃនេះ មានវីដេអូខ្លីមួយ ដែលត្រូវបានគេបង្ហោះនៅលើទំព័រហ្វេសប៊ុក ជាភាសាថៃ ដែលបកប្រែមកមានន័យថា «ផឹកស្រាហៅយើងផង!» កំពុងតែល្បីយ៉ាងខ្លាំងនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

ដោយវីដេអូរបៀបកំប្លែងនេះ បានបង្ហាញអំពីស្រីស្អាតម្នាក់ កំពុងតែអង្គុយផឹកស្រា នៅក្នុងកម្មវិធីកម្សាន្តមួយ ជាមួយនឹងមិត្តភក្តិរបស់នាង។

នាងបានផឹកស្រាតាំងពីមួយកែវ រហូតដល់ច្រើនកែវ ប៉ុន្តែមាត់នាងនៅតែនិយាយថា ថ្ងៃនេះខ្ញុំមិនស្រវឹងទេ, ថ្ងៃនេះខ្ញុំផឹកតែបន្តិចទេ, ហើយខ្ញុំនឹងនៅទាល់តែចប់កម្មវិធី។ តែនៅទីបំផុតនាងក៏ស្រវឹងស្រាជោគជាំ ហើយរាំចាក់ក្បាច់យ៉ាងសាហាវទៀតផង។

ស្រីស្អាតរូបនេះ ត្រូវបានគេស្គាល់ឈ្មោះថា កាន ដោយនាងបានហៅឈ្មោះខ្លួនឯង ថា កាន (ឈ្មោះពេញ Karn Pimsana) នៅពេលផឹកស្រាក្នុងកម្មវិធីថា «ថ្ងៃនេះកាននឹងមិនស្រវឹងទេ» ដដែលៗជាច្រើនដង។

គ្រាន់តែវីដេអូខ្លីនេះ បង្ហោះកាលពីថ្ងៃទី១៨ មីនាភ្លាម ក៏មានចំនួនអ្នកចុចចូលទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់។ ដោយគិតមកដល់ពេលនេះ មានចំនួនអ្នកចូលទៅមើលជាង១០លានដងហើយ។

បច្ចុប្បន្នវីដេអូរបស់ស្រីស្អាតរូបនេះ ដែលមានរយៈពេលប្រមាណជាជិត២នាទី ក៏កំពុងតែបន្តប្រជាប្រិយភាពរបស់ខ្លួនផងដែរ ជាមួយនឹងការចូលទៅ Share និង Comment ជាបន្តបន្ទាប់ ព្រោះវាមានការនិយមចូលចិត្តយ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គមជាច្រើន៕

ចង់ដឹងយ៉ាងណាខ្លះ តោះទៅទស្សនាវីដេអូដូចខាងក្រោម៖




No comments