ថៃ ជាប់លេខ៣២ ជាប្រទេសសប្បាយបំផុត នៅលើពិភពលោក ឯកម្ពុជា…
ប្រទេសថៃ បានជាប់ចំណាត់ថ្នាក់ លេខ៣២ ជាប្រទេសដែលសប្បាយបំផុត នៅលើពិភពលោក ខណៈប្រទេសន័រវែស ឈរនៅលើកំពូលតារាង លេខ១។ នេះបើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយនៅឯអង្គការសហប្រជាជាតិ ដើម្បីប្រារព្ធទិវាសុភមង្គលអន្តរជាតិ «International Day of Happiness» កាលពីថ្ងៃច័ន្ទ ម្សិលមិញនេះ។
របាយការណ៍ World Happiness Report 2017 ដែលស្ទង់មតិលើប្រទេស ចំនួន១៥៥ ត្រូវបានធ្វើឡើងដោយ បណ្ដាញ Sustainable Development Solutions Network (SDSN) ដែលជាគំនិតផ្ដួចផ្ដើមឡើងដោយ អង្គការសហប្រជាជាតិ នៅក្នុងឆ្នាំ២០១២។
នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រទេសនូវែលហ្សេឡង់ បានជាប់ចំណាត់ថ្នាក់ លេខ៦ អូស្ត្រាលី លេខ៩ សិង្ហបុរី លេខ២៦ ខណៈនៅក្នុងតំបន់អាស៊ាន ប្រទេសម៉ាឡេស៊ី បានជាប់ចំណាត់ថ្នាក់ លេខ៤២ ឥណ្ឌូនេស៊ី លេខ៨១ វៀតណាម លេខ៩៤ មីយ៉ាន់ម៉ា លេខ១១៤ និង កម្ពុជា លេខ១២៩។
គួរបញ្ជាក់ថា ចំណាត់ថ្នាក់នេះបានមកពីការសិក្សាលើកត្តា ចំនួន៥ គឺ ទី១ កត្តាសេដ្ឋកិច្ចនៅក្នុងសំណុំបែបបទនៃផលិតផលក្នុងស្រុកសរុប , ទី២ ការជួយជ្រោមជ្រែងរបស់សង្គម ដូចជាទៅលើវិស័យអប់រំ និង ជីវិតគ្រួសារ , ទី៣ សុខភាព , ទី៤ សេរីភាពក្នុងការជ្រើសរើសផ្លូវជីវិត និង ទី៥ សទ្ធាទាន និង ទស្សនៈនៃអំពើពុករលួយ៕
ប្រភព៖ Bangkokpost
Post a Comment