សំណាងណាស់ចេះឃើញទាន់ ! កុមារតូចម្នាក់អាយុ០៧ឆ្នាំពាក់គ្រាប់បែកអត្តឃាតពេញខ្លួន ត្រូវកងទ័ពអ៊ីរ៉ាក់ចាប់ដោះចេញភ្លាមៗនៅទីក្រុងម៉ូស៊ូល (Video inside)




(អ៉ីរ៉ាក់)៖ វាគឺជាទិដ្ឋភាពដែលនឹកស្មានមិនដល់នោះឡើយ នៅពេលកងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់បានដោះគ្រឿងផ្ទុះចេញពីខ្លួនក្មេងតូចម្នាក់​ស្ថិត​ក្នុងសំលៀកបំពាក់ជាកីឡាករបាល់ទាត់នៃក្លឹប Chelsea ដែលត្រូវបានគេប្រទះឃើញមានចង្កោមគ្រាប់បែកអត្តឃាតព័ទ្ធជុំវិញចង្កេះ​របស់​កុមារ​នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានអង់គ្លេស Daily Mail នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧។

ក្មេងប្រុសដែលគេជឿជាក់ថា មានអាយុត្រឹមតែ០៧ឆ្នាំប៉ុណ្ណោះនោះ ត្រូវបានកងកម្លាំងយោធាអ៊ីរ៉ាក់ឃាត់យកមកសាកសួរនៅខាងក្រ ​ទីក្រុងម៉ូស៊ូល ដែលបាននិងកំពុងហែកហួរដោយសង្រ្គាម បន្ទាប់ពីកុមារម្នាក់នេះបានលាក់ខ្លួននៅក្នុងបណ្តាចំណោមក្រុមគ្រួសារ​ដែលរត់​ភៀសខ្លួនចេញពីក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS។

គួរបញ្ជាក់ថា យោងតាមនាយទាហានដែលបានដោះគ្រាប់បែកអត្តឃាតចេញពីកុមារាខាងលើ ក្មេងតូចម្នាក់នេះ​ត្រូវ​បាន​បញ្ជូន​ឲ្យ​មក​ធ្វើ​សកម្មភាព​លើ​កងទ័ពអ៊ីរ៉ក់ដោយក្រុម ISIS ផ្ទាល់ ហើយបើតាមការអះអាងរបស់វែបសាយដែលបានបង្ហោះវីដេអូបង្ហាញពីការដោះគ្រាប់​បែកនេះវិញ កុមារាដែលមានឈ្មោះថា Uday គឺជាជនបំពាក់គ្រាប់បែកអត្តឃាតមានវ័យតិចជាងគេបំផុត៕

ប្រភព Freshnews

No comments